VOV WorldVOV World
ក្រុម futsal ជម្រើសជាតិវៀតណាមដណ្ដើមបានជ័យជំនះក្នុងវង់ប្រកួតដំបូងនៃ Futsal World Cup ២០១៦
12/09/2016 10:03
(VOVworld) - នាព្រឹកថ្ងៃទី១២ កញ្ញា ក្រុម futsal ជម្រើសជាតិវៀតណាមបានចូលរួមប្រកួតវង់ដំបូងនៃ វគ្គផ្ដាច់ព្រ័ត្រ FIFA World Cup ២០១៦ ដែលកំពុង បានរៀបចំឡើងនៅកូឡុំប៊ី ហើយដណ្ដើមបានជ័យ ជំនះលើក្រុម Guatemala។
ក្រុម futsal ជម្រើសជាតិវៀតណាមដណ្ដើមបានជ័យជំនះក្នុងវង់ប្រកួតដំបូងនៃ Futsal World Cup ២០១៦
វៀតណាមដណ្ដើមបានជ័យជំនះប្រវត្តិសាស្ត្រនៅវគ្គផ្ដាច់ព្រ័ត្រ Futsal ពិភពលោក  (រូបថត៖vietnamnet.vn) (VOVworld) - នាព្រឹកថ្ងៃទី១២ កញ្ញា ក្រុម futsal ជម្រើសជាតិវៀតណាមបាន ចូលរួមប្រកួតវង់ដំបូងនៃវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup ២០១៦ ដែលកំពុងបាន រៀបចំឡើងនៅកូឡុំប៊ី ហើយដណ្ដើមបានជ័យជំនះលើក្រុម Guatemala។ថ្លែងមតិ បន្ទាប់ពីការប្រកួតនេះ លោក Bruno Garcia គ្រូបង្វឹកក្រុម futsal ជម្រើសជាតិវៀត ណាម បានសំដែងការពេញចិត្តដោយសារក្រុមកីឡាករមិនត្រឹមតែបង្ហាញនូវការ ជឿជាក់លើខ្លួនឯងនៅពេលប្រកួតប៉ុណ្ណោះទេ ថែមទាំងអនុវត្តន៍តាមយុទ្ធសាស្ត្រ ដែលក្រុមគ្រូបង្វឹកដាក់ចេញ។លោក Bruno Garcia ចង់ចែករំលែកជ័យ ជំនះនេះ ជាមួយអ្នកគាំទ្រវៀតណាមទាំងអស់ ហើយអះអាងថា ក្រុមវៀតណាម នឹងបន្ត ខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងវង់ប្រកួតក្រោយៗ៕

More