នៅក្នុងសេចក្តីប្រកាសមួយដែលបានចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍ al-Masirah ដែលគ្រប់គ្រងដោយក្រុមហ៊ូធី អ្នកនាំពាក្យយោធាហ៊ូធី Yahya Sarea បានប្រកាសថា ការវាយប្រហារនេះសម្រេចបានគោលដៅទាំងស្រុង។ លោកបានសង្កត់ធ្ងន់ថា ការវាយប្រហារនេះគឺដើម្បីសងសឹកចំពោះអ្វីដែលកងកម្លាំងហ៊ូធីបានពិពណ៌នាថា ជាការវាយប្រហារតាមផ្លូវអាកាសរបស់អារ៉ាប៊ីសាអូឌីតលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន និងតំបន់នានាដែលគ្រប់គ្រងដោយក្រុមហ៊ូធី នាថ្ងៃដដែលនោះ៕





