សារសំខាន់នៅក្នុងសុន្ទរកថាបើករបស់អគ្គលេខាបក្ស​ ប្រធានរដ្ឋ​លោកតូ ឡឹម គឺថា គោលនយោបាយត្រឹមត្រូវ ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយប្រែក្លាយការសម្រេចចិត្តទៅជាលទ្ធផលជាក់ស្តែង និងអត្ថប្រយោជន៍សម្រាប់ប្រជាជន។

លើកកំពស់សមត្ថភាពប្រតិបត្តិការ

នៅក្នុងសុន្ទរកថាបើកសន្និបាត អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា សន្និបាតមជ្ឈិមលើកទី៤ មិនត្រឹមតែដោះស្រាយបញ្ហាបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀបចំធនធានទ្រឹស្តី អង្គការនិងធនធានមនុស្សចាំបាច់សម្រាប់ការអភិវឌ្ឍរយៈពេលវែងទៀតផង។

“តម្រូវការរួមគឺត្រូវលើកកំពស់សមត្ថភាពភាពជាអ្នកដឹកនាំរបស់បក្ស ប្រមូលផ្តុំនិងទាញយកអត្ថប្រយោជន៍ពីកម្លាំងមហាសាមគ្គីជនជាតិទាំងមូល ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍។ បញ្ហាទាក់ទងនឹងការចាត់តាំង ការកសាងបក្ស វិធីសាស្រ្តដឹកនាំ និងអភិបាលកិច្ច កម្មាភិបាល ធនធាន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ត្រូវពិចារណាក្នុងទំនាក់ទំនងគ្នាទៅវិញទៅមក៖ បក្សផ្តល់ទិសដៅត្រឹមត្រូវ ហើយប្រព័ន្ធនយោបាយ និងឧបករណ៍រដ្ឋបាលដំណើរការប្រកបដោយប្រសិទ្ធភាព។ សក្តានុពល និងកម្លាំងរបស់មនុស្សត្រូវបានបញ្ចេញ។ ប្រជាជនទទួលបានអត្ថប្រយោជន៍ពីសមិទ្ធផល។ ភារកិច្ចបន្ទាន់ត្រូវបានភ្ជាប់ទៅនឹងគោលដៅឆ្នាំ ២០៣០ ឆ្នាំ ២០៤៥ និងចក្ខុវិស័យរយៈពេលវែង”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម។

ក្នុងស្មារតីនោះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើនូវអាទិភាពសំខាន់ៗ សម្រាប់សន្និបាតគឺ៖ លើកកំពស់សមត្ថភាពផ្លាស់ប្តូរថ្មី សមត្ថភាពតំរង់ទិសអភិវឌ្ឍន៍ប្រទេសជាតិរបស់បក្ស; កែទម្រង់វិធីសាស្រ្តដឹកនាំនិងអភិបាលកិច្ច ដើម្បីបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធនយោបាយ ប្រើប្រាស់ទេពកោសល្យ និងការកំណត់អាទិភាពឱ្យបានត្រឹមត្រូវ ប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។

ជាពិសេស លោកអគ្គលេខាបក្ស​ ប្រធានរដ្ឋតូ ឡឹម បានសង្កត់ធ្ងន់លើការវាយតម្លៃកម្មាភិបាល ត្រូវតែផ្អែកលើលទ្ធផល ជាពិសេសសមត្ថភាពក្នុងការដោះស្រាយបញ្ហាលំបាកៗ ខណៈពេលដែលពង្រីកក្រុមកម្មាភិបាល និងទាក់ទាញធនធានមនុស្សដែលមានគុណភាពខ្ពស់ពីវិស័យមិនមែនរដ្ឋ ជនជាតិវៀតណាមនៅក្រៅប្រទេស អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រ ជាពិសេសនៅក្នុងវិស័យសំខាន់ៗ ដូចជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋមានប្រសាសន៍ថា៖ “គម្រោង “យុទ្ធសាស្ត្រជាតិស្តីពីការទាក់ទាញ ការប្រើប្រាស់ និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យសំខាន់ៗ ដើម្បីបម្រើដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ" ត្រូវតែកើតចេញពីភារកិច្ចយុទ្ធសាស្ត្រ និងកង្វះខាតសមត្ថភាពបច្ចុប្បន្នរបស់ប្រទេសជាតិ។ តើយើងគួរបណ្តុះបណ្តាល ទាក់ទាញ និងភ្ជាប់ទេពកោសល្យដើម្បីធ្វើជាម្ចាស់លើបច្ចេកវិទ្យា បង្កើនផលិតភាព និងបង្កើនការពឹងផ្អែកលើខ្លួនឯងដោយរបៀបណា? ការប្រើប្រាស់ធនធានមនុស្សគឺជាជំហានដ៏សំខាន់មួយ ហើយការបង្កើតបណ្តុំទេពកោសល្យ គឺជាកិច្ចការជាមូលដ្ឋាន និងរយៈពេលវែង”។

គោលនយោបាយត្រឹមត្រូវត្រូវប្រែទៅជាលទ្ធផលជាក់ស្តែង

ដោយផ្អែកលើអាទិភាពសំខាន់ៗដែលបានកំណត់នៅក្នុងសន្និបាត លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមសង្កត់ធ្ងន់លើតម្រូវការរួមគឺ៖ “គោលនយោបាយ និងទិសដៅសំខាន់ៗ ដែលបានកំណត់ ត្រូវបានធ្វើស្ថាប័ន និងអនុវត្តប្រកបដោយប្រសិទ្ធភាពនិងស្របគ្នា។ ការទទួលខុសត្រូវ ត្រូវតែភ្ជាប់ទៅនឹងគុណភាព និងវឌ្ឍនភាពនៃស្ថាប័ន និងលទ្ធផលនៃការអនុវត្ត។ មនុស្ស សិទ្ធិអំណាច និងធនធានត្រឹមត្រូវត្រូវតែធានា ចាប់ពីពេលដែលការសម្រេចចិត្តត្រូវបានធ្វើឡើង។ ការសម្រេចចិត្តគោលនយោបាយនីមួយៗ ត្រូវតែមានវិធីដើម្បីផ្ទៀងផ្ទាត់លទ្ធផល និងកែសម្រួលដោយផ្អែកលើបទពិសោធន៍ជាក់ស្តែង។ តើបញ្ហាអ្វីខ្លះដែលនឹងត្រូវដោះស្រាយ តើធនធានអ្វីខ្លះដែលនឹងត្រូវបានដោះសោ ហើយតើប្រជាជននឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ? លទ្ធផលទាំងអស់ត្រូវតែធានាប្រសិទ្ធភាព”។

នៅក្នុងបរិបទដែលប្រទេសវៀតណាមកំពុងចូលដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ជាមួយ នឹងគោលដៅខ្ពស់ជាង និងការទាមទារកាន់តែច្រើន នេះគឺជាតម្រូវការដ៏សំខាន់មួយ។ នេះគឺជាវិធីសាស្រ្តអភិក្រមផ្លាស់ប្តូរពី "ការចេញសេចក្តីសម្រេចចិត្ត" ទៅជា "ការបង្កើតលទ្ធផល"។

ពីសន្និបាតមជ្ឈិមលើកទី ៤ អ្វីដែលត្រូវបានរំពឹងទុកមិនត្រឹមតែជាការសម្រេចចិត្តថ្មីប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺវិធីសាស្រ្តសកម្មភាពថ្មីមួយ៖ កាន់តែម៉ឺងម៉ាត់ជាង ជាមួយនឹងការទទួលខុសត្រូវច្បាស់លាស់ ភារកិច្ចច្បាស់លាស់ ហើយធនធាន និងអាចផ្ទៀងផ្ទាត់បានដោយប្រសិទ្ធភាពជាក់ស្តែង។ ពីព្រោះ នៅទីបំផុត សមត្ថភាពភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចត្រូវតែបង្ហាញដោយលទ្ធផលអភិវឌ្ឍន៍របស់ប្រទេសជាតិ ដោយកម្លាំងដ៏ខ្លាំងក្លារបស់សង្គមទាំងមូល និងដោយអត្ថប្រយោជន៍ជាក់ស្តែងដែលពលរដ្ឋម្នាក់ៗទទួលបាន៕