ទទួល​ស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai មាន​វត្ត​មានលោក Hoang Minh Son រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសម៉ិកស៊ិក និងប៉ាណាម៉ា លោក Nguyen Van Hai។

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសម៉ិកស៊ិក និងប៉ាណាម៉ា លោក Nguyen Van Hai ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានាធិបតីប៉ាណាម៉ា លោក José Raúl Mulino មកកាន់វៀតណាម គឺមានសារៈសំខាន់ជាពិសេសចំពោះការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ប៉ាណាម៉ា។ នេះ​គឺជា​ការ​ផ្លាស់ប្ដូរ​គណៈប្រតិភូ​កម្រិត​ខ្ពស់​បំផុត​រវាង​ប្រទេស​ទាំងពីរ​ក្នុង​រយៈពេល​ជិត ១៥ ឆ្នាំកន្លង​មក ហើយបាន​​កើតឡើង​​បន្ទាប់ពី​ខួប​លើក​ទី ៥០ ទិវាបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ (១៩៧៥-២០២៥)។

ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូត​ប៉ាណាម៉ា​ប្រចាំ​នៅ​វៀតណាម លោកស្រី Nubiela Ayala Modes បាន​ឱ្យដឹងថា ដំណើរទស្សនកិច្ច​នេះ​បង្ហាញថា ​ប៉ាណាម៉ាឱ្យ​តម្លៃ​កាន់តែខ្ពស់​​​ចំពោះ​វៀតណាម ដែលជា​ដៃគូដ៏​​សំខាន់​របស់​ប៉ាណាម៉ា​នៅ​អាស៊ីអាគ្នេយ៍ និង​បើកចេញ​ឱកាស​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ដូចជា​ពាណិជ្ជកម្ម នាវាចរណ៍ ការវិនិយោគ ភស្តុភារកម្ម និង​ការផ្លាស់ប្ដូររវាង​​ប្រជាជននិង​ប្រជាជន៕