VOV WorldVOV World
ក្រុមពួកឧទ្ទាម Abu Sayyaf សម្លាប់ចំណាប់ខ្មាំងជាប្រជាពលរដ្ឋហ្វីលីពីន
17/04/2017 08:18
(VOVworld) – ក្រុមពួកឧទ្ទាមឥស្លាម Abu Sayyaf នៅហ្វីលីពីនបានសម្លាប់នាវិក ហ្វីលីពីនមួយរូបក្នុង ចំណោមនាវិកទាំង ៥ នាក់ដែលពួគគេចាប់ជំរិតនា ខែធ្នូឆ្នាំ ២០១៦។
ក្រុមពួកឧទ្ទាម Abu Sayyaf សម្លាប់ចំណាប់ខ្មាំងជាប្រជាពលរដ្ឋហ្វីលីពីន
ក្រុមពួកឧទ្ទាម Abu Sayyaf សម្លាប់ចំណាប់ខ្មាំងជាប្រជាពលរដ្ឋហ្វីលីពីន (VNA) (VOVworld) – ក្រុមពួកឧទ្ទាមឥស្លាម Abu Sayyaf នៅហ្វីលីពីនបានសម្លាប់នាវិក  ហ្វីលីពីនមួយរូបក្នុងចំណោមនាវិកទាំង ៥ នាក់ដែលពួគគេចាប់ជំរិតនាខែធ្នូឆ្នាំ ២០១៦។ នាថ្ងៃទី ១៦ មេសា ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន ឧត្តមសេនីយ៍ Cirilito Sobejana បានឲ្យដឹងថា៖ នាយនាវិក Noel Besconde ត្រូវបានសម្លាប់ក្នុង ព្រៃមួយជិតនឹងទីក្រុង Patikul ហើយសាកសពមិនទាន់រក ឃើញនៅឡើយ។ ក្រុម Abu Sayyaf ទាមទាចំនួនប្រាក់លោះដែលមានតំលៃ ជាង ៦ ម៉ឺន ដុល្លាអាមេរិក ដើម្បជាថ្នូរឲ្យសេរីភាពរបស់ Noel Besconde ប៉ុន្តែ រដ្ឋាភិបាលហ្វីលីពីនបានបដិសេធ។ នាបច្ចុប្បន្ន អង្គការភេរវកម្មនេះនៅកំពុងចាប់ ឃុំខ្លួននាវិកចំនួន ៣ នាក់ទៀត រួមជាមួយប្រជាពលរដ្ឋបរទេសនៅកោះ Jolo។ ប្រធានាធិបតីហ្វីលីពីន លោក  Rodrigo Duterte បានបញ្ជាកងទ័ពតាមប្រម៉ាញ ក្រុម Abu Sayyaf ហើយប្រកាស ថា៖ រដ្ឋាភិបាលនៃប្រទេសនេះគ្មានផែនការចរចារសន្តិភាពជាមួយក្រុមពួកឧទាម នេះទេ៕