VOV WorldVOV World
ក្រុមហ៊ុនអាកាសចរណ៍អាមេរិកត្រូវបានផ្ដល់អាជ្ញាប័ណ្ណហោះហើរត្រង់ទៅកាន់គុយបា
12/06/2016 07:45
(VOVworld) - ជាលើកដំបូងក្រោយពីច្រើនទសវត្សរ៍ មក នាថ្ងៃទី១០ មិថុនា រដ្ឋអំណាចអាមេរិកបានផ្ដល់ អាជ្ញាបណ្ណសំរាប់ក្រុមហ៊ុនអាកាសចរណ៍ចំនួន៦រៀប ចំជើងហោះហើរពាណិជ្ជកម្មទៅកាន់គុយបា។
ក្រុមហ៊ុនអាកាសចរណ៍អាមេរិកត្រូវបានផ្ដល់អាជ្ញាប័ណ្ណហោះហើរត្រង់ទៅកាន់គុយបា
Americal Airlines ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ទាំង៦ដែលទទួលបាន អាជ្ញាប័ណ្ណហោះហើរត្រង់ទៅកាន់គុយបា (រូបថត៖AFP/TTXVN) (VOVworld) - ជាលើកដំបូងក្រោយពីច្រើនទសវត្សរ៍មក នាថ្ងៃទី១០ មិថុនា រដ្ឋ អំណាចអាមេរិកបានផ្ដល់អាជ្ញាបណ្ណសំរាប់ក្រុមហ៊ុនអាកាសចរណ៍ចំនួន៦រៀបចំ ជើងហោះហើរពាណិជ្ជកម្មទៅកាន់គុយបា។ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះត្រូវ បានអនុញ្ញាតឲ្យហោះហើរទៅកាន់ទីក្រុងចំនួន៩នៅគុយបា តែមិនរួមមានរដ្ឋធានី  La Habana នោះឡើយ។មជ្ឈដ្ឋានមន្ត្រីគមនាគមន៍អាមេរិកបានឲ្យដឹងថា គេមិនទាន់ សំរេចអំពីជើងហោះហើរទៅកាន់ទីក្រុង La Habana នៅឡើយទេ។បើទោះបីជានៅ ត្រូវការយល់ព្រមរបស់រដ្ឋាភិបាលគុយបាក្ដី ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ពោលខាង លើបានសំដែងក្ដីសង្ឃឹមថានឹងអាចចាប់ផ្ដើមដំណើរការជើងហោះហើរនារដូវស្លឹក ឈើជ្រុះខាងមុខនេះ៕