ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីសង្ឃឹមថា អ៊ុយក្រែនលុបចោលបទហាមហោះហើរ
09/10/2015 07:50
Vovworld-នាថ្ងៃទី៨តុលាអ្នកប្រមុខក្រុមហ៊ុនអាកាសចរណ៍ សហព័ន្ធរុស្ស៊ី Alexandr Neradko បានសម្ដែងក្តីសង្ឃឹមថា

ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីសង្ឃឹមថា អ៊ុយក្រែនលុបចោលបទហាមហោះហើរ (RT) Vovworld-នាថ្ងៃទី៨តុលាអ្នកប្រមុខក្រុមហ៊ុនអាកាសចរណ៍សហព័ន្ធរុស្ស៊ី Alexandr Neradko បានសម្ដែងក្តីសង្ឃឹមថា ភាគីអ៊ុយក្រែននឹងលុបចោលបទហាម ហោះហើរឆ្លងកាត់ដែនអាកាសចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីខណៈដែល ស្ថានភាពនយោបាយផ្លាស់ប្តូរ ប្រហាក់ប្រហែលនឹងករណីរវាងរុស្ស៊ីនិង Gruzia។ ថ្លែងមតិនៅកាណាល់ទូរទស្សន៍ Rossia 24 របស់រុស្ស៊ី លោក Neradko បានឲ្យដឹងថា លោកជឿជាក់ថា រួមជាមួយពេលវេលា ស្ថានភាពនឹងផ្លាស់ប្តូរដូចជានៅ Gruzia។ សង្ឃឹមថា រឿងប្រហាក់ប្រហែលនឹងកើតមានឡើងក្នុងករណីជាមួយអ៊ុយក្រែន។ លោក Neradko ចាត់ទុកថា ក្នុងកាលៈទេសៈនាបច្ចុប្បន្នអាចព្យាករណ៍ថា ដល់ថ្ងៃទី ២៥តុលាខាងមុខ (ដំណាក់កាលបទហាមហោះហើរចំពោះក្រុមហ៊ុនអាកាសចរណ៍ រុស្ស៊ីឆ្លងកាត់អ៊ុយក្រែនមានសុពលភាព) ស្ថានភាពនយោបាយនឹងមានបំរ៉េបំរួលនិង ភាគីអ៊ុយក្រែននឹងលុបចោលបទហាមឃាត់៕
Related
More




