ក្រុមការងារក្រសួងការពារជាតិទៅបំពេញទស្សនកិច្ចនៅ Con Dao
02/08/2015 09:17
Vovworld-នាព្រឹកថ្ងៃទី២សីហាក្រុមការងារក្រសួងការពារ ជាតិនិងក្រសួងស្ថាប័នមជ្ឈឹមដឹកនាំដោយឧត្តមសេនីយ៍ឯក

ក្រុមការងារក្រសួងការពារជាតិទៅបំពេញទស្សនកិច្ចនៅ Con Dao (VOV) Vovworld-នាព្រឹកថ្ងៃទី២សីហាក្រុមការងារក្រសួងការពារជាតិនិងក្រសួង ស្ថាប័នមជ្ឈឹមដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Thanh Cung អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិបានទៅបំបេញទស្សនកិច្ចនិងត្រួតពិនិត្យស្ថានភាពអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមការពារជាតិសន្តិសុខនៅស្រុកកោះ Con Dao ខេត្ត Ba Ria-Vung Tau។ នៅពិធីធ្វើការឧត្តមសេនីយ៍ឯក Nguyen Thanh Cung បានស្នើរស្រុកជំរុញការ អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្របន្តការពារព្រៃនៅកោះ។ជាពិសេសត្រូវគ្រប់គ្រងរក្សា ស្ដានិងអភិវឌ្ឍន៍នូវតំលៃនៃមណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រដិវត្តន៍ Con Dao។ មុននោះនាយប់ថ្ងៃទី១សីហាបានប្រព្រឹត្តទៅពិធីជួបប្រាស្រ័យសិល្បៈរវាង មហាវិទ្យាល័យវប្បធម៍សិល្បៈយោធា កម្មាភិបាលយុទ្ធជនដំបន់ប៉ូលីសសមុទ្រទី ២ជាមួយកងទ័ពនិងប្រជាជន Con Dao។ អនុសេនីយនាយក Nguyen Anh Quoc មេបញ្ជាការយោធាស្រុក Con Dao ខេត្ត Ba Ria-Vung Tau បានឲ្យដឹងថា៖ “តាមរយៈពិធីជួបប្រាស្រ័យនេះកងទ័ពនិងប្រជាជន Con Dao សប្បាយរីករាយ ណាស់។ តាមរយៈបទចម្រៀងបដិវត្តន៍ស្ងើចសសើរកងទ័ព ពិសេសគឺទាហាននៅ សមុទ្រកោះ យើងខ្ញុំមោទនភាពនិងរំភើបចិត្ត។យើងខ្ញុំបានបង្កើនកំលាំងចលករ ដៃកាន់កាំភ្លើងដ៏រឹងមាំដើម្បីរក្សាស្ថិរភាពសមុទ្រកោះមាតុប្រទេស៕”
Related






