VOV WorldVOV World
ក្រុមការងារនៃគណះកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបំពេញការងារនៅតំបន់ Tay Nguyen និងភាគកណ្ដាលវៀតណាម
28/08/2013 10:24
ក្រុមការងារនៃគណះ​កម្មាធិការសេដ្ឋកិច្ចមជ្ឈឹម ដឹកនាំដោយលោក Vuong Dinh Hue សមាជិក​មជ្ឈឹមបក្ស ប្រធានគណះកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម បានជួបធ្វើការជាមួយ
ក្រុមការងារនៃគណះកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបំពេញការងារនៅតំបន់ Tay Nguyen និងភាគកណ្ដាលវៀតណាម
                                       (VOV)_ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៥ សីហា ក្រុមការងារនៃគណះ​កម្មាធិការ សេដ្ឋ កិច្ចមជ្ឈឹម ដឹកនាំដោយលោក Vuong Dinh Hue សមាជិក​មជ្ឈឹមបក្ស ប្រធាន គណះកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម បានជួបធ្វើការជាមួយគណះកម្មាធិការទទួលបន្ទុក តំបន់ Tay Nguyen  ខេត្តមួយចំនួនក្នុង​តំបន់ ​Tay Nguyen និងតំបន់ឆ្នេរសមុទ្រ ភាគកណ្ដាលវៀតណាម។ នៅទីនេះ ​ក្រុមការងារនៃគណះកម្មាធិការ សេដ្ឋកិច្ច មជ្ឈឹមបានស្វែងយល់ ពិភាក្សា​ជាមួយថ្នាក់ដឹកនាំនៃខេត្តនានាអំពីសភាពការណ៍ អភិវឌ្ឍន៍សេដ្ឋកិច្ច  សង្គម ក្នុងតំបន់នាបច្ចុប្បន្ន និងពិសេសគឺប្រមូលផ្តុំចូលក្នុងការ វាយតំលៃលើក ដំបូងអំពីលទ្ធផលនៃការអនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈឹម លើកទី៧ (នីតិកាលទី១០) ក្នុងរយះពេល៥ឆ្នាំ ស្ដីអំពីកសិកម្ម កសិករ ជនបទ …។ល។ តាមរយះ ជំនួបធ្វើការនានា ក្រុមការងារស្វែងយល់អំពីបណ្ដារបៀបធ្វើជាក់ស្ដែង របស់ខេត្ត និមួយៗ។ ទន្ទឹមនឹងនោះ ក៏បានផ្តល់គំនិត របៀបធ្វើថ្មី ដើម្បីបណ្ដាតំបន់អាចស្រាវ ជ្រាវអនុវត្ត​រួមចំណែកអនុវត្តល្អរាល់​សេចក្ដីសម្រេចចិត្ត ​និងសន្និដ្ឋានរបស់​មជ្ឈឹម​​ក្នុងរយះពេលខាងមុខនេះ៕

More