ក្រុមប្រទេសG20ព្រមព្រៀងគ្នាដើម្បីបង្កើតការងារធ្វើ និងជំរុញសេដ្ឋកិច្ច ។
20/06/2012 09:39
ក្រោយរយះពេល២ថ្ងៃធ្វើការ នារសៀលថ្ងៃទី១៩មិថុនា(ម៉ោងដំបន់) នៅវិមាន San Cabo ទីក្រុង Los Cabos ភាគខាងជើង ម៉ិចស៊ិក សន្និសីទ កំពូល លើកទី៧នៃ ក្រុមប្រទេសG20បានបញ្ចប់ដោយការអនុម័តលើ សេក្តីប្រកាស ទីក្រុង Los Cabos។

VOV-ក្រោយរយះពេល២ថ្ងៃធ្វើការ នារសៀលថ្ងៃទី១៩មិថុនា(ម៉ោងដំបន់) នៅវិមាន San Cabo ទីក្រុង Los Cabos ភាគខាងជើង ម៉ិចស៊ិក សន្និសីទ កំពូល លើកទី៧នៃ ក្រុមប្រទេសG20បានបញ្ចប់ដោយការអនុម័តលើ សេក្តីប្រកាស ទីក្រុង Los Cabos។ក្នុងនោះសង្កត់ធ្ងន់ទៅលើការបង្កើត ការងារ ធ្វើនិងជំរុញសេដ្ឋកិច្ច។បណ្តាថ្នាក់ដឹកនាំបានសំដែងការគាំទ្រ ជាពិសេសដល់ការប្រើ ចំណាយសាធារណៈជាច្រើនថែមទៀតដើម្បី ប្រឆាំងនឹងវិបត្តិសកល។ថ្លែងមតិក្នុងសន្និសីទកាសែតក្រោយនោះ ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ Felipe Calderon បានអះអាងថា សន្និសីទ ទទូលបានជោគជ័យដ័ល្អប្រសើរ ដោយមានសកម្មភាពជាក់ស្តែង សំដៅ ប្រឆាំងនឹងវិបត្តិសាធារណះនៅអឺរ៉ុប ក៍ដូចជាការផ្តល់ទុនបន្ថែមឲ្យមូលនិធិ រូបិយវត្ថុអន្តរជាតិ IMF ដល់ទៅ ៤៥៦ពាន់លានដុល្លារអាមេរិក។ ក្រុមប្រទេសG20ព្រមព្រៀងគ្នាដើម្បីជំរុញសេដ្ឋកិច្ច Image: Internet សន្និសីទផ្តោតដល់ការកាត់បន្ថយភាពក្រីក្រនិងសន្តិសុខស្បៀងអាហារ ផងដែរ។មុនពេលបញ្ចប់សន្និសីទបណ្តាថ្នាក់ដឹកនាំ ក្រុមប្រទេសG20បាន នាំចេញសំណូមពរដោយស្នើរអោយសហភាពអឺរ៉ុបធ្វើអ្វីៗទាំងអស់ដែល អាចធ្វើបានដើម្បីដោះស្រាយ វិបត្តិសាធារណះនៅអឺរ៉ុប។ ក្រុមប្រទេសG20បានសំដែងការគាំទ្រចំពោះបណ្តកម្មវិធីកែទម្រង់ដែលសហភាពអឺរ៉ុប គ្រោងអនុបត្តនាពេលខាងមុខ។ តាមគរោងសន្និសីទ កំពូល ក្រុមប្រទេសG20លើកទី៨នឹងបានធ្វើឡើង នៅទីក្រុង Saint Peterburg របស់រុស្ស៊ីនាខែមិថុនានាឆ្នាំ២០១៣៕
Related





