VOV WorldVOV World
ក្រុមប្រឹក្សាកិច្ចការបរទេស EU ពិភាគ្សាអំពីបញ្ហាជនចំណាកស្រុកនិងអ៊ុយក្រែន
07/02/2017 07:22
(VOVworld) - នាថ្ងៃទី៦ កុម្ភៈ រដ្ឋមន្ត្រីបណ្ដាប្រទេស សមាជិកសហភាពអឺរ៉ុប (EU) បានជួបពិភាគ្សាអំពី បញ្ហាទាក់ទិនដល់ស្ថានភាពនៅអ៊ុយក្រែន វិធានការ កាត់ បន្ថយបរិមាណជនចំណាកស្រុកឆ្លងសមុទ្រ មេឌីទេរ៉ាណេ តាមរយៈការខំប្រឹង ប្រែងស្ថិរភាពសេដ្ឋកិច្ចសង្គមកិច្ចនៅលីប៊ី កិច្ចសន្ទនាប្រចាំជាមួយអេហ្ស៊ីបនិង ដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា។
ក្រុមប្រឹក្សាកិច្ចការបរទេស EU ពិភាគ្សាអំពីបញ្ហាជនចំណាកស្រុកនិងអ៊ុយក្រែន
ក្រុមប្រឹក្សាកិច្ចការបរទេស EU ពិភាគ្សាអំពីបញ្ហាជនចំណាកស្រុក (រូបថត៖TTXVN) (VOVworld) - នាថ្ងៃទី៦ កុម្ភៈ រដ្ឋមន្ត្រីបណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) បានជួបពិភាគ្សាអំពីបញ្ហាទាក់ទិនដល់ស្ថានភាពនៅអ៊ុយក្រែន វិធានការកាត់  បន្ថយបរិមាណជនចំណាកស្រុកឆ្លងសមុទ្រមេឌីទេរ៉ាណេ តាមរយៈការខំប្រឹងប្រែង ស្ថិរភាពសេដ្ឋកិច្ចសង្គមកិច្ចនៅលីប៊ី កិច្ចសន្ទនាប្រចាំជាមួយអេហ្ស៊ីបនិងដំណើរការ សន្តិភាពនៅមជ្ឈឹមបូព៌ា។ អញ្ជើញថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនេះ ស្នង ការ ជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសរួមរបស់  EU លោកស្រី Federica Mogherini ឲ្យដឹងថា បណ្ដារដ្ឋមន្រ្តីការបរទេសបានពិនិត្យ មើលលើការរើកចម្រើនក្នុងកម្មវិធីកែទម្រង់នៅអ៊ុយក្រែនក្នុងឆ្នាំកន្លងទៅ ក៏ដូចជា អះអាងនូវការគាំទ្ររបស់ EU ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀង Minsk។រដ្ឋមន្រ្តីការ បរទេស EU ក៏បានសំដែងការព្រួយបារម្ភអំពីភាពតានតឹងនៅតំបន់ប៉ែកខាងកើត អ៊ុយក្រែនក្នុងប៉ុន្មានថ្ងៃកន្លងទៅ ហើយអំពាវនាវឲ្យភាគីទាក់ទិននានាបញ្ចប់ការ ប្រយុទ្ធគ្នា អនុវត្តន៍កិច្ចព្រមព្រៀង Minsk យ៉ាងពេញលេញផងដែរ។ លោកស្រី Mogherini ជូនដំណឹងថា ក្នុងរបៀបវារៈ ក្រុមប្រឹក្សាកិច្ចការបរទេស បានប្រមូលផ្ដុំលើការពិភាគ្សាអំពីវិធានការសហប្រតិបតិ្តការជាមួយលីប៊ីដើម្បីដោះ ស្រាយបញ្ហាជនចំណាកស្រុកដោយខុសច្បាប់ទៅកាន់អឺរ៉ុបតាមរយៈផ្លូវសមុទ្រ មេឌីទេរ៉ាណេ។បណ្ដារដ្ឋមន្ត្រីវាយតំលៃថា ការខំប្រឹងប្រែងដើម្បីស្ថិរភាពលីប៊ី នាបច្ចុប្បន្នមានអត្ថន័យជាងពេលណាទាំងអស់ ហើយEU នឹងធ្វើអស់ពីកម្លាំង កាយចិត្តដើម្បីរួមចំណែកក្នុងគោលដៅនោះតាមរយៈការបង្កើនជំនួបប្រាស្រ័យ ជាមួយលីប៊ីនិងប្រទេសសំខាន់ៗក្នុងតំបន់ដូជាអេហ្ស៊ីបនិងអាល់ ហ្សេរី៕