ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិត្រួតពិនិត្យការងារត្រៀមរៀបចំអោយការបោះឆ្នោតនៅតំបន់មួយចំនួន
05/05/2016 10:10
(VOV)_នាថ្ងៃទី៤ ឧសភា ក្រុមឃ្លាំមើល និងត្រួតពិនិត្យ នៃក្រុមប្រឹក្សារៀបចំការបើឆ្នោតជាតិ ដឹកនាំដោយលោក Pham Minh Chinh ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹមបក្ស

ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិត្រួតពិនិត្យការងារត្រៀមរៀបចំអោយការបោះឆ្នោតនៅតំបន់មួយចំនួន (VOV)_នាថ្ងៃទី៤ ឧសភា ក្រុមឃ្លាំមើល និងត្រួតពិនិត្យ នៃក្រុមប្រឹក្សារៀបចំ ការបើឆ្នោតជាតិ ដឹកនាំដោយលោក Pham Minh Chinh ប្រធានគណៈកម្មាធិការ ចាត់តាំងមជ្ឈឹមបក្ស និងជាសមាជិកក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ បាន អនុវត្តការត្រួតពិនិត្យ ខ្លាំមើលការងារត្រៀមរៀបចំបោះឆ្នោតសមាជិកសភា នីតិ កាលទី១៤ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១ នៅខេត្ត Vinh Phuc ( ភាគខាងជើងវៀតណាម)។ លោក Pham Minh Chinh បានវាយតំលៃខ្ពស់ ចំពោះការងារត្រៀមរៀបចំសំរាប់ការបោះឆ្នោតនៅក្នុងតំបន់។ ទន្ទឹមនឹងនោះ លោក ក៏បានស្នើអោយខេត្តត្រូវបំពេញល្អការងារដឹកនាំ បញ្ជាណែនាំជាបន្តបន្ទាប់ ដើម្បីការ ងារបោះឆ្នោតប្រកបប្រសិទ្ធិភាព។ នាថ្ងៃនេះដែរ លោក Tran Quoc Vuong ប្រធានគណៈកម្មាធិការត្រួតពិនិត្យ មជ្ឈឹមបក្ស និងជាសមាជិកក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ រួមជាមួយក្រុមការ ងារ បានមានជំនួបធ្វើការជាមួយខេត្ត Thanh Hoa អំពីការងាររៀបចំបោះឆ្នោត នា ពេលខាងមុខនេះ៕
Related






