ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. រៀបចំកិច្ចប្រជុំជាបន្ទាន់ស្តីពីស្ថានភាពនៅស៊ីរី
07/10/2016 08:12
(VOVworld) – តាមសំណើររបស់រុស្ស៊ី នាថ្ងៃទី ៧ តុលា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានរៀបចំកិច្ចប្រជុំជា បន្ទាន់ស្តីពីស្ថានភាពនៅស៊ីរី បន្ទាប់ពី បេសកជន ពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរី លោក Staffan de Mitsura បានព្រមានថា៖ សង្គ្រាម អាច បំផ្លិចបំផ្លាញតំបន់ប៉ែកខាងកើតទីក្រុង Aleppo ទាំងស្រុងនាខែខាងមុខ។

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. រៀបចំកិច្ចប្រជុំជាបន្ទាន់ស្តីពីស្ថានភាពនៅស៊ីរី (VNA) (VOVworld) – តាមសំណើររបស់រុស្ស៊ី នាថ្ងៃទី ៧ តុលា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានរៀបចំកិច្ចប្រជុំជាបន្ទាន់ស្តីពីស្ថានភាពនៅស៊ីរី បន្ទាប់ពី បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរី លោក Staffan de Mitsura បានព្រមានថា៖ សង្គ្រាម អាចបំផ្លិចបំផ្លាញតំបន់ប៉ែកខាងកើត ទីក្រុង Aleppo ទាំងស្រុងនាខែខាងមុខ។ នាថ្ងៃទី ៦ តុលា រដ្ឋមន្ត្រីការបរ ទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីបារាំង លោក Jean Marc Ayrault បានមានការចរចារនៅទីក្រុងម៉ូស្គូស្តីពីជំលោះនៅស៊ីរី។ រុស្ស៊ីនិង បារាំងបានអះអាងនឹងសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និតដើម្បី ដោះស្រាយបញ្ហា នៅស៊ីរីក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។ រីឯខ្លួនវិញ លោក Ayrault បានប្រកាសថា៖ បារាំងគាំទ្រដំណោះស្រាយនយោបាយ សំរាប់ជំលោះនៅស៊ីរីនិងពង្រៀងសេចក្តីសម្រេចចិត្តរបស់បារាំងដែល មានចំណុចំនួន ២ គឺ៖ ការបញ្ចប់វាយប្រហារទៅលើទីក្រុង Aleppo និង ការធានាទំនិញមនុស្សធម៌សំរាប់ប្រជាពលរដ្ឋនៅស៊ីរី។ ក្នុងព្រឹត្តិការណ៍ ទាក់ទិនមួយទៀត រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីបានព្រមាថា៖ អាមេរិកគប្បីគិតគូរ យ៉ាងម៉ត់ចត់រាល់ផលវិបាកអាចកើតមានឡើង ប្រសិនបើប្រទេសនេះវាយប្រហារទៅលើកំលាំងរដ្ឋាភិបាលស៊ីរី៕
Related






