VOV WorldVOV World
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ថ្លោលទោសយ៉ាងខ្លាំងក្លាការបាញ់កាំជ្រួចរបស់ប្រទេសកូរ៉េខាងជើង
07/09/2016 08:24
(VOVworld) - សមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នាថ្ងៃទី ៦ កញ្ញ បានឯកភាពអនុម័តលើសេចក្តី ថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លាបណ្ដាការ សាកល្បង កាំជ្រួចថ្មីៗបំផុតរបស់ប្រទេសកូរ៉េខាងជើង។​
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ថ្លោលទោសយ៉ាងខ្លាំងក្លាការបាញ់កាំជ្រួចរបស់ប្រទេសកូរ៉េខាងជើង
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ថ្លោលទោសយ៉ាងខ្លាំងក្លាការបាញ់កាំជ្រួចរបស់ប្រទេសកូរ៉េខាងជើង (VNA) (VOVworld) - សមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នាថ្ងៃទី ៦ កញ្ញ  បានឯកភាពអនុម័តលើសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លាបណ្ដាការ សាកល្បងកាំជ្រួចថ្មីៗបំផុតរបស់ប្រទេសកូរ៉េខាងជើង។​ សេចក្តីថ្លែងការណ៍បាន ព្រមាននឹងអនុវត្តរាល់វិធានការណ៍តឹងរឹងជាបន្តចំពោះព្យុងយ៉ាង ដោយសារ ទង្វើ នេះរបស់ព្យុងយ៉ាងបានរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រព័ន្ធប្រដាប់អាវុធ នុយក្លេអ៊ែរដែលធ្វើឲ្យស្ថានភាពតានតឹងឡើងៗក្នុងតំបន់។ ក្នុងព្រឹត្តិការណ៍ទាក់ ទិនមួយ ទៀត ជប៉ុនកំពុងមានផែនការរៀបចំសន្និសីទកំពូលត្រីភាគីជាមួយ ចិននិងកូរ៉េ ខាងត្បូងនាចុងខែវិច្ឆិកា ឬ​ នាដើមខែធ្នូ ខាងមុខ សំដៅបង្កើន កិច្ចសហប្រតិបត្តិ ការទប់ទល់នឹងកម្មវិធីអភិវឌ្ឍន៍កាំជ្រួចរបស់ប្រទេសកូរ៉េ ខាងជើង ហើយជំរុញ ការខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម៕​