VOV WorldVOV World
ក្រុមឧទ្ទាមនៅស៊ីរីសម្លាប់រង្គាលជនស៊ីវិល
27/12/2016 06:53
(VOVworld) - រដ្ឋាភិបាសស៊ីរីនាថ្ងៃទី២៦ ធ្នូ ចោទ ប្រកាន់ក្រុមឧទ្ទាមពីអំពើសម្លាប់រង្គាលជនស៊ីរីលចំនួន ២១នាក់ ក្នុងនោះមាននារីនិងកុមារផង នៅពេលពួក គេចាកចេញពីទីក្រុងប៉ែកខាងជើង Aleppo នាសប្ដាហ៍ មុន។
ក្រុមឧទ្ទាមនៅស៊ីរីសម្លាប់រង្គាលជនស៊ីវិល
(VOVworld) - រដ្ឋាភិបាសស៊ីរីនាថ្ងៃទី២៦ ធ្នូ ចោទប្រកាន់ក្រុមឧទ្ទាមពីអំពើ សម្លាប់រង្គាលជនស៊ីរីលចំនួន២១នាក់ ក្នុងនោះមាននារីនិងកុមារផង នៅពេលពួកគេ ចាកចេញពីទីក្រុងប៉ែកខាងជើង Aleppo នាសប្ដាហ៍មុន។សាកសពទាំងនេះ ត្រូវបាន រកឃើញនៅពន្ធនាគារក្រោមការកាន់កាប់របស់កម្លាំងភេរវកម្មនៅប៉ែក ខាងកើត ក្រុង Aleppo។ ក្នុងពេលនោះ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov នាថ្ងៃទី២៦ ធ្នូ ឲ្យដឹងថា រុស្ស៊ីបានរកឃើញរណ្ដៅបញ្ចុះសពមួយចំនួននៅប៉ែកខាង កើតក្រុង​ Aleppo របស់ស៊ីរីដែលទើបនឹងបានរំដោះ។នោះជារណ្ដៅបញ្ចុះសពរបស់ ជនស៊ីវិលស៊ីរីរាប់សិបនាក់ដែលត្រូវរងទារុណកម្មមុននឹងស្លាប់។លោក Igor Konashenkov សង្កត់ធ្ងន់ថា ឧក្រិដ្ឋកម្មទាំងអស់របស់ក្រុមភេរវកម្មនៅស៊ីរី សុទ្ធតែ មានភ័ស្តុតាងហើយនឹងត្រូវបានប្រកាសជាសាធារណៈ៕