ក្រុងម៉ូស្គូព្រួយបារម្ភការដែលអាមេរិកផ្គត់ផ្គង់អាវុធសម្រាប់អ៊ុយក្រែនគំរាមកំហែងសន្តិសុខរុស្ស៊ី
06/03/2015 10:18
(VOVworld)-អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក Alexander Lukashevich នាថ្ងៃទី៥មិនា បាន ប្រកាសផែនការរបស់អាមេរិក

ទាហានអ៊ុយក្រែន (រូបថតៈ AFP) (VOVworld)-អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក Alexander Lukashevich នាថ្ងៃទី៥មិនា បានប្រកាសផែនការរបស់អាមេរិក ក៏ដូចជាប្រទេស មួយចំនួន ទៀតក្នុងការផ្គត់ផ្គង់អាវុធសម្រាប់អ៊ុយក្រែន គឺមិនត្រឹមតែដើរផ្ទុយទៅ នឹង សន្ធិសញ្ញាជួញដូរអាវុធអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងគំរាមកំហែងដល់សន្តិ សុខរបស់រុស្ស៊ីទៀតផង។ ម៉ូស្គូមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះព័ត៌ មាន លេចឡើងថា ក្រៅពីវ៉ាស៊ីនតោន ប្រទេសមួយចំនួនដូចជាហ្វាំងឡាំង ប៉ូឡួញ នឹង ផ្គត់ផ្គង់ឧស្ម័ន្ធដុតសម្រាប់ Kiev ដែរ។ មន្ត្រីការទូតរូបនេះបានព្រ មានវ៉ាស៊ីនតោន ថា ទំនាក់ទំនងរុស្ស៊ីនិងអាមេរិកនិងរងផលប៉ះពាន់យ៉ាងធ្ងន់ ធ្ងរ ប្រសិនបើប្រជាជននៅតំបន់សឹក Dobass រងការស្លាប់ដោយអាវុធរបស់អា មេរិក។ ក្នុងថ្ងៃដ ដែល ភាគីរុស្ស៊ីបានបដិសេធការចោទប្រកាន់ពីអាមេរិកដែល ថា ម៉ូស្គូបានបញ្ចូន ទាហានរាប់ពាន់នាក់ទៅកាន់ភាគខាងកើតអ៊ុយក្រែន សំដៅជួយពួកឧទ្ទាមនៅទីនេះ៕
Related






