VOV WorldVOV World
កុមារចំនួន ២៨ លាននាក់ត្រូវភៀសខ្លួនដោយជំលោះលើពិភពលោកទាំងមូល
07/09/2016 10:45
(VOVworld) – របាយការណ៍ដោយមូលនិធិកុមារ អ.ស.ប. (UNICEF) ប្រកាស នាថ្ងៃទី ៦ កញ្ញា បានឲ្យដឹងថា៖ កុមារជាង ២៨ លាននាក់លើពិភព លោកទាំងមូលត្រូវ ចំណាកស្រុកដោយបណ្ដាជំលោះអំពើហឹង្សា។
កុមារចំនួន ២៨ លាននាក់ត្រូវភៀសខ្លួនដោយជំលោះលើពិភពលោកទាំងមូល
កុមារចំនួន ២៨ លាននាក់ត្រូវភៀសខ្លួនដោយជំលោះលើពិភពលោកទាំងមូល (VNA) (VOVworld) – របាយការណ៍ដោយមូលនិធិកុមារ អ.ស.ប. (UNICEF) ប្រកាស នាថ្ងៃទី ៦ កញ្ញា បានឲ្យដឹងថា៖ កុមារជាង ២៨ លាននាក់លើពិភព លោកទាំង មូលត្រូវចំណាកស្រុកដោយបណ្ដាជំលោះអំពើហឹង្សា។ ក្នុងរបាយការ ណ៍ក្រោម ចំណងជើងថា «វិបត្តិកាន់តែអាក្រក់ទៅៗចំពោះកុមរានិងជនចំណាក ស្រុក» UNICEF បានឲ្យដឹងថា៖ នាបច្ចុប្បន្ន មានកុមារចំនាក់ស្រុកចំនួន ១០ លាន នាក់និងកុមារចំនួន ១ លាននាក់ទៀតកំពុងដាក់ពាក្យសូមសិទ្ធិជ្រកកោន  ដោយមានអនាគតមិនច្បាស់ទេ។ ក្នុងពេលនោះ​ កុមារចំនួន ១៧ លាន នាក់កំពុងជាប់គាំងនៅតំបន់ខ្សែព្រំដែននៅស្រុកកំណើត។ ក៏តាមរបាយ ការណ៍នេះដែរ​ ៤៥% កុមារចំណាកស្រុក មកពីប្រទេសស៊ីរីនិងអាប់ហ្គានី ស្ថានសុទ្ធតែខ្វះអត្តសញ្ញាណប័ណ្ណហើយងាយទទួលរងគ្រោះ។ UNICEF ក៏បាន អំពាវនាវឲ្យសហគមន៍អន្តរជាតិជួយឧបត្ថម្ភសេវ៉ាកម្ម ថែទាំសុខភាព អប់រំ ក៏ដូចជា នាំចេញវិធានការណ៍ការពារកុមារចំណាកស្រុក ផងដែរ៕