VOV WorldVOV World
កូរ៉េខាងជើង-គុយបាជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី
01/07/2016 11:30
(VOV)_ទីភ្នាក់ងារសារព័ត៍មានកូរ៉េខាងជើង (KCNA) បានជូនដំណឹងនាថ្ងៃ​ទី១កក្កដាថា៖ នៅទីក្រុងព្យុងយ៉ាង ថ្នាក់ដឹកនាំ លោក Kim Jong Un អគ្គលេខា​បក្សពលករកូរ៉េខាងជើង បានជួបសន្ទនាជាមួយអនុប្រធានក្រុមប្រឹក្សារដ្ឋ
កូរ៉េខាងជើង-គុយបាជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី
កូរ៉េខាងជើង-គុយបាជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី (VOV)_ទីភ្នាក់ងារសារព័ត៍មានកូរ៉េខាងជើង (KCNA) បានជូនដំណឹងនាថ្ងៃ​ទី ១កក្កដាថា៖ នៅទីក្រុងព្យុងយ៉ាង ថ្នាក់ដឹកនាំ លោក Kim Jong Un អគ្គលេខា​បក្ស ពលករកូរ៉េខាងជើង បានជួបសន្ទនាជាមួយអនុប្រធានក្រុមប្រឹក្សារដ្ឋ សមា​ជិកកា រិយាល័យនយោបាយបក្សកុម្មុយនីស្តគុយបា លោក Salvador Valdes Mesa ។ នៅទី នេះ ភាគីទាំងពីរបានឯកភាពជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី។ ​អនុប្រធាន  Salvador Valdes Mesa មានដំណើរបំពេញទស្សនកិច្ចនៅ​ព្យុងយ៉ាង​ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០មិថុនា ដោយមានតួនាទីជាបេសកជនពិសេសរបស់​ប្រធានរដ្ឋ លោក  Raul Catro ដើម្បីជំរុញទំនាក់ទំនងការទូត ជាមួយ​សាធារណរដ្ឋ ប្រជាធិបតេយ្យ  ប្រជាមានិតកូរ៉េ។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំ លោក Kim Jong Un បានបង្ហាញ ទំនុកទុកចិត្តថា៖​ទំនាក់ទំនងមិត្តភាព និង​កិច្ចសហប្រតិបត្តិការប្រពៃណីទ្វេភាគី  នឹងអភិវឌ្ឍន៍ថែមទៀតក្នុងអនាគត។           រីឯ លោក Salvador Valdes Mesa អះអាងថា៖ គោលនយោបាយមុនក៏​ដូចជា ក្រោយរបស់គុយប៉ា គឺអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជា មួយកូរ៉េខាងជើង៕