កូរ៉េខាងត្បូង ជប៉ុន ចិនធ្វើការសន្ទនាតាមទូរស័ព្ទថ្នាក់រដ្ឋមន្រ្តីអំពីបញ្ហាកូរ៉េខាងជើង
09/01/2016 08:42
(VOVworld) - នាថ្ងៃទី៨ មករា រដ្ឋមន្រ្តីការពារជាតិកូរ៉េ ខាងត្បូងលោក Han Min-koo និងសមភាគីជប៉ុនលោក Gen Nakatani សុទ្ធតែបានបរិហារការសាកល្បងនុយ ក្លេអ៊ែររបស់ស.ប.បកូរ៉េ នាថ្ងៃទី៦ មករា ព្រមទាំង សន្យាថា នឹងសហប្រតិបតិ្តការយ៉ាងស្អិតរមួតដើម្បីទប់ទល់នឹងបញ្ហានេះ។

(VOVworld) - នាថ្ងៃទី៨ មករា រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Han Min- koo និងសមភាគីជប៉ុនលោក Gen Nakatani សុទ្ធតែបានបរិហារការសាកល្បងនុយក្លេ អ៊ែររបស់ស.ប.បកូរ៉េ នាថ្ងៃទី៦ មករា ព្រមទាំងសន្យាថា នឹងសហប្រតិបតិ្តការយ៉ាង ស្អិតរមួតដើម្បីទប់ទល់នឹងបញ្ហានេះ។ក្នុងការសន្ទនាតាមទូរស័ព្ទ រដ្ឋមន្រ្តីទាំងពីររូប ក៏បានឯកភាពចែករំលែកព័ត៌មានទាក់ទិនដល់ការសាកល្បងនុយក្លេអ៊ែររបស់ ព្យុងយ៉ាង ហើយបង្កើនកិច្ចសហប្រតិបតិ្តការនាពេលខាងមុខក្នុងក្របខ័ណ្ឌការខំ ប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ។ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Han Min- koo (ខាងស្ដាំ) និងសមភាគីជប៉ុន លោក Gen Nakatani (រូបថត៖Yonhap) នាថ្ងៃដដែល ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Yun Byung-se រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានអះអាងថា ចិន ជានិច្ចកាលរក្សាគោលការណ៍លុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ រក្សាសន្តិ ភាពនិងស្ថិរភាពនៅតំបន់នេះ ព្រមទាំងដោះស្រាយបញ្ហានានាតាមការសន្ទនា។ រដ្ឋមន្រ្តីរូបនេះក៏បានអះអាងជាថ្មីម្ដងទៀតនូវគោលជំហររបស់ប៉េកាំងនោះគឺ ប្រឆាំងជំទាស់ការសាកល្បងនុយក្លេអ៊ែរគ្រប់រូបភាពណាទាំងអស់របស់ព្យុងយ៉ាង ព្រមទាំងសំដែងទស្សនៈថា ប៉េកាំងត្រៀមខ្លួនជាស្រេចរក្សាការទាក់ទងជាមួយ សេអ៊ូលដើម្បីដោះស្រាយស្ថានការណ៍ស្មុគស្មាញនៅលើឧបទ្វីបកូរ៉េ ហើយនាំបញ្ហានុយក្លេអ៊ែរត្រឡប់មករកតុចរចារវិញ។ ក្នុងពេលនោះ នាថ្ងៃដដែល សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បាន រៀបចំពិធីមីទ្ទិញធំមួយនៅរដ្ឋធានីព្យុងយ៉ាងដោយមានការចូលរួមរបស់មនុស្ស ជាង១សែននាក់ សំដៅគូសសញ្ញានូវព្រឹត្តិការណ៍សាកល្បងនុយក្លេអ៊ែរលើក ទី៤ របស់ប្រទេសនេះ ក៏ដូចជារំលឹកខួបអនុស្សាវរីយ៍ទិវាកំណើររបស់មេដឹក នាំកំពូល លោក Kim Jong-un ផងដែរ៕
Related






