កូរ៉េខាងត្បូងព្រមានសកម្មភាពបង្ករឿងហេតុយុទ្ធសាស្ត្ររបស់ស.ប.បកូរ៉េ
07/02/2017 10:36
(VOVworld) - នាថ្ងៃទី៧ កុម្ភៈ ប្រធានាធិបតីស្ដីទីនិង ជានាយករដ្ឋមន្រ្តីកូរ៉េខាង ត្បូងលោក Hwang Kyo-ahn ព្រមានថា ស.ប.បកូរ៉េអាចនឹងអនុវត្តន៍សកម្មភាព បង្ករឿងហេតុយុទ្ធសាស្ត្រមុនទិវាកំណើតលើកទី៧៥ របស់អតីតមេដឹកនាំលោក Kim Jong-il (ថ្ងៃទី១៦ កុម្ភៈ) ព្រមទាំងសង្កត់ធ្ងន់ថា សេអ៊ូលចាំបាច់ត្រូវរក្សាកិច្ច សហប្រតិបតិ្តការសន្តិសុខដ៏ស្អិតរមួតជាមួយវ៉ាស៊ីនតោន។

ប្រធានាធិបតីស្ដីទីនិងជានាយករដ្ឋមន្រ្តីកូរ៉េខាង ត្បូងលោក Hwang Kyo-ahn (រូបថត៖TTXVN) (VOVworld) - នាថ្ងៃទី៧ កុម្ភៈ ប្រធានាធិបតីស្ដីទីនិងជានាយករដ្ឋមន្រ្តីកូរ៉េខាង ត្បូងលោក Hwang Kyo-ahn ព្រមានថា ស.ប.បកូរ៉េអាចនឹងអនុវត្តន៍សកម្មភាពបង្ក រឿងហេតុយុទ្ធសាស្ត្រមុនទិវាកំណើតលើកទី៧៥របស់អតីតមេដឹកនាំលោក Kim Jong-il (ថ្ងៃទី១៦ កុម្ភៈ) ព្រមទាំងសង្កត់ធ្ងន់ថា សេអ៊ូលចាំបាច់ត្រូវរក្សាកិច្ចសហ ប្រតិបតិ្តការសន្តិសុខដ៏ស្អិតរមួតជាមួយវ៉ាស៊ីនតោន។អញ្ជើញថ្លែងមតិនៅកិច្ចប្រជុំ គណៈរដ្ឋមន្រ្តី លោក Hwang Kyo-ahn ក៏បានទទួលស្គាល់ថា ដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis នៅសេអ៊ូល នាសប្ដាហ៍មុន បានអះអាងជាថ្មីម្ដងទៀតនូវទំនាក់ទំនងសម្ព័ន្ធមិត្តទ្វេភាគីដ៏រឹងមាំរវាងប្រទេសទាំង ពីរ ហើយនាំចេញការព្រមានយ៉ាងខ្លាំងក្លាចំពោះព្យុងយ៉ាង។ ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត ស្ថាប័នសហប្រតិបត្តិការសន្តិសុខការពារ ជាតិ (DSCA) អាមេរិកឲ្យដឹងថា ប្រទេសនេះបានយល់ស្របលក់កាំជ្រួច ទំនើប មានរយៈចម្ងាយខ្លីចំនួន២ប្រភេទដែលអាចត្រូវបានបំពាក់នៅលើយន្តហោះចម្បាំង សំរាប់ភាគីកូរ៉េខាងត្បូង សំដៅលើកកំពស់សតម្ថភាពកំញើញចំពោះមុខការគំរាម កំហែងនៅក្នុងតំបន់ក៏ដូចជាបង្កើនកម្លាំងការពារជាតិរបស់សេអ៊ូលផងដែរ៕
Related






