VOV WorldVOV World
កូរ៉េខាងត្បូងចាប់ផ្តើមខ្សែផ្លូវដែក Seoul-Wonsan ឡើងវិញ
13/07/2015 08:20
(VOVworld) – នាថ្ងៃទី ១២ កក្កដា រដ្ឋមន្ត្រីក្រសួងបង្រួប បង្រួមកូរ៉េខាងត្បូង លោក Hong Yong-pyo បានសម្តែង ក្តីសង្ឃឹមចំពោះការចាប់ផ្តើមខ្សែផ្លូវដែករវាង រដ្ឋធានី Seoul នៃប្រទេសនេះជាមួយទីក្រុង Wonsan របស់ សាធារណៈរដ្ឋប្រជា ធិបតេយ្យប្រជាមានិតកូរ៉េ នាពេលខាងមុខ។
កូរ៉េខាងត្បូងចាប់ផ្តើមខ្សែផ្លូវដែក Seoul-Wonsan ឡើងវិញ
កូរ៉េខាងត្បូងចាប់ផ្តើមខ្សែផ្លូវដែក Seoul-Wonsan ឡើងវិញ (Image: VNA) (VOVworld) – នាថ្ងៃទី ១២ កក្កដា រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Hong Yong-pyo បានសម្តែងក្តីសង្ឃឹមចំពោះការចាប់ផ្តើមខ្សែផ្លូវដែក រវាង រដ្ឋធានី Seoul នៃប្រទេសនេះជាមួយទីក្រុង Wonsan របស់សាធារណៈ រដ្ឋប្រជា ធិបតេយ្យប្រជាមានិតកូរ៉េ នាពេលខាងមុខ។ តាមលោក Hong Yong-pyo ខ្សែផ្លូវ ដែកនេះនឹងក្លាយទៅជាស្ពានតភ្ជាប់ប្រទេសកូរ៉េទាំង ២។ លោកក៏បានបញ្ជាក់ថា ៖ មានគំរោងការណ៍ជាច្រើនដែលប្រទេសកូរ៉េទាំង ២ អាចសហប្រតិបត្តិការហើយសង្កត់ធ្ងន់ទៅលើគោលជំហររបស់រដ្ឋាភិបាល កូរ៉េខាងត្បូងគឺដោះស្រាយ រាល់ការខ្វែងគំនិតជាមួយព្យុងយ៉ាងតាមរយៈ ការសន្ទនា ព្រមទាំង អំពាវនាវឲ្យព្យុងយ៉ាងវិលត្រឡប់មកតុចរចារវិញ។ ការស្តារខ្សែផ្លូវដែកនេះនឹងត្រូវបានសម្រេចនាឆ្នាំ ២០១៧ ដោយមានប្រភព ទុនវិនិយោគជាង ១៣៥ លានដុល្លាអាមេរិក៕