កូរ៉េខាងត្បូងជ្រើសរើសទីកន្លែងថ្មីដើម្បីដាក់ពង្រាយប្រព័ន្ធកាំជ្រួច THAAD
30/09/2016 11:46
(VOVworld) – មជ្ឈដ្ឋានមន្ត្រីយោធាកូរ៉េខាងត្បូងបាន ប្រកាសថា៖ គេបានជ្រើស រើសទីលានលែង golf មួយ នៅទីរួមស្រុក Seongju ប៉ែកអាគ្នេយរដ្ឋធានី Seoul ធ្វើ ជាទីកន្លែងដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចរយៈ ចម្ងាយឆ្ងាយដំណាក់កាលចុងក្រោយ (THAAD) របស់អាមេរិក។

ទីលានលែង golf នៅទីរួមស្រុក Seongju ដែលត្រូវបានជ្រើសរើសជាកន្លែងដើម្បីដាក់ពង្រាយប្រព័ន្ធកាំជ្រួច THAAD (រូបថត៖Yonhap/ TTXVN) (VOVworld) – មជ្ឈដ្ឋានមន្ត្រីយោធាកូរ៉េខាងត្បូងបានប្រកាសថា៖ គេបាន ជ្រើសរើសទីលានលែង golf មួយនៅទីរួមស្រុក Seongju ប៉ែកអាគ្នេយរដ្ឋធានី Seoul ធ្វើជាទីកន្លែងដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចរយៈចម្ងាយឆ្ងាយដំណាក់កាល ចុងក្រោយ (THAAD) របស់អាមេរិក។ សេចក្តីសម្រេចនេះត្រូវបាននាំចេញ ២ ខែ បន្ទាប់ពីកូរ៉េខាងត្បូងនិងអាមេរិកបានជ្រើសរើសមូលដ្ឋានសឹកកាំជ្រួចការពារដែន អាកាស Seongsan នៅទីរួមស្រុកពោលខាងធ្វើជាទីកន្លែងដាក់ពង្រាយ THAAD។ ប៉ុន្តែ ទង្វើនេះបានប្រឈមមុខនឹងការប្រឆាំងជំទាស់របស់ប្រជាពលរដ្ឋ ក្នុងតំបន់ ដោយសារការព្រួយបារម្មណ៍អំពីបញ្ហាសុខភាពដែលក្រុមរ៉ាដានៃប្រព័ន្ធ នេះអាច បណ្តាលឡើង។ ដើម្បីដោះស្រាយបញ្ហានេះ កងទ័ពកូរ៉េខាងត្បូងបាន ពិនិត្យ មើលទីកន្លែងចំនួន ៣ នៅ Seongju គឺភ្នំ Yeomsok ភ្នំ Kkachi និងទីលានលែង golf ពោលខាងលើ៕
Related
More




