VOV WorldVOV World
កូរ៉េខាងត្បូងជួយឧបត្ថម្ភវៀតណាមធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធព្យាករណ៍និងព្រមានគ្រោះធម្មជាតិ
29/10/2015 08:48
(VOVworld) - វៀតណាមស្ថិតនៅក្នុងមជ្ឈមណ្ឌល ខ្យល់ព្យុះនៃតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និង ជាតំបន់មួយ ក្នុងចំណោមតំបន់ទាំង៥ដែលកើតមាន ឡើងខ្យល់ព្យុះជាច្រើនបំផុតលើពិភពលោក
កូរ៉េខាងត្បូងជួយឧបត្ថម្ភវៀតណាមធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធព្យាករណ៍និងព្រមានគ្រោះធម្មជាតិ
ខ្យល់ព្យុះបណ្ដាលឡើងគ្រោះទឹកជំនន់នៅខេត្ត Quang Ninh (រូបថត៖TTXVN) (VOVworld) - នាថ្ងៃទី២៨ តុលា នៅខេត្ត Quang Ninh ភាគខាងជើងវៀតណាម មជ្ឈ មណ្ឌលឧតុនិយមជលសាស្ត្រជាតិវៀតណាមបានសហការជាមួយអគ្គនាយកដ្ឋាន ឧតុនិយមកូរ៉េខាងត្បូងរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ចាប់ផ្ដើមគំរោងការណ៍ ធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធព្យាករណ៍និងព្រមានគ្រោះធម្មជាតិនៅស្ថានីយ៍ឧតុ និយមជលសាស្ត្រតំបន់ឦសានវៀតណាម”។វៀតណាមស្ថិតនៅក្នុងមជ្ឈមណ្ឌល ខ្យល់ព្យុះនៃតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងជាតំបន់មួយ ក្នុងចំណោម តំបន់ទាំង៥ដែលកើតមានឡើងខ្យល់ព្យុះជាច្រើនបំផុតលើពិភពលោក ហេតុនេះ ហើយសំដៅបង្កើនសមត្ថភាពអនុវត្តន៍ភារកិច្ចបង្ការប្រឆាំងគ្រោះធម្មជាតិ វៀត ណាមនិងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់សហប្រតិ បតិ្តការស្ដីពីឧតុនិមយ។សិក្ខាសាលាក៏ជាឱកាសដើម្បីអ្នកជំនាញការកូរ៉េខាងត្បូង ចែករំលែកបទពិសោធន៍ បណ្ដុះបណ្ដាលនិងផ្ទេរប្រគល់បច្ចេកវិទ្យាសំរាប់កម្មាភិ បាលឧតុនិយមជលសាស្ត្រវៀតណាមផងដែរ៕