VOV WorldVOV World
កូរ៉េខាងត្បូងកែទម្រង់ខុទ្ទកាល័យប្រធានាធិបតី
31/10/2016 07:07
(VOVworld) – នាថ្ងៃទី ៣០ តុលា ប្រធានាធិបតីកូរ៉េខាង ត្បូង លោកស្រី Park Geun-hye បានដំណើរការកែទម្រង់ មួយផ្នែកនៃខុទ្ទកាល័យប្រធានាធិបតី ក្នុងកា លៈទេសៈ លោកស្រីកំពុងត្រូវបានចោទប្រកាន់ក្នុងការអនុញ្ញាត ឲ្យមិត្តជិតស្និត មួយរូបធ្វើអន្តរគមន៍ចូលក្នុងបញ្ហាជាតិ សំខាន់ៗ។
កូរ៉េខាងត្បូងកែទម្រង់ខុទ្ទកាល័យប្រធានាធិបតី
កូរ៉េខាងត្បូងកែទម្រង់ខុទ្ទកាល័យប្រធានាធិបតី (VNA) (VOVworld) – នាថ្ងៃទី ៣០ តុលា ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី  Park Geun-hye បានដំណើរការកែទម្រង់មួយផ្នែកនៃខុទ្ទកាល័យប្រធា នាធិបតី ក្នុងកា លៈទេសៈ លោកស្រីកំពុងត្រូវបានចោទប្រកាន់ក្នុងការ អនុញ្ញាតឲ្យមិត្តជិតស្និត មួយរូបធ្វើអន្តរគមន៍ចូលក្នុងបញ្ហាជាតិសំខាន់ៗ។ លោកស្រី Park Geun-hye បានយល់ព្រមចំពោះពាក្យសូមលាលែងពីដំណែង របស់ឧបការីជាន់ខ្ពស់ចំនួន ៥ រូបក្នុងនោះមានប្រធានខុទ្ទកាល័យប្រធា នាធិបតីនិងបណ្ដារដ្ឋលេខាធិការជាន់ខ្ពស់ផ្សេងៗទៀតដែលទទួលបន្ទុក គោលនយោបាយស៊ីវិលនយោបាយនិងទំនាក់ ទំនងសាធារណៈ។ បន្ទាប់ នោះ ប្រធានាធិបតី Park Geun-hye បានតែងតាំង អតីតរដ្ឋអជ្ញា លោក Choi Jai-kyeong ធ្វើជារដ្ឋលេខាធិការជាន់ខ្ពស់ទទួលបន្ទុក បញ្ហាស៊ីវិល  អតីតអ្នកនាំពាក្យរដ្ឋសភាកូរ៉េខាងត្បូង លោក Bae Sung-rye ធ្វើជា  អគ្គរដ្ឋលេខាធិការទទួលបន្ទុកបញ្ហាសាធារណៈ។ សេចក្តីប្រកាសនៃ ខុទ្ទកាល័យ ប្រធានាធិបតីបានឲ្យដឹងថា៖ ដំណែងចំនួន ៣ នៅសេស សល់នឹងត្រូវបានតែង តាំងក្នុងពេលឆាប់ៗ៕