VOV WorldVOV World
កូរ៉េខាងត្បូងមិនចង់បើកទ្វារឡើងវិញមជ្ឈមណ្ឌលឧស្សាហកម្ម Kaesong នៅឡើយ
10/02/2017 07:06
(VOVworld) – នាថ្ងៃទី ៩ កុម្ភៈ ក្រសួងការបរទេសកូរ៉េ ខាងត្បូងបានឲ្យដឹងថា៖ ដោយឈរលើបណ្ដាបទដាក់ទណ្ឌកម្ម នៃសហគមន៍អន្តរជាតិចំពោះសាធារណៈ រដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ រដ្ឋាភិបាលកូរ៉េខាងត្បូងបានអះអាងថា៖ បច្ចុប្បន្នមិនជាពេលវេលាសមស្របដើម្បីចាប់ផ្តើមសកម្មភាព នៃមជ្ឈមណ្ឌល ឧស្សាហកម្ម Keasong ឡើងវិញនៅឡើយដែល ត្រូវបានផ្អាកសកម្មភាពចាប់ពី ថ្ងៃទី ១០ កុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅ។
កូរ៉េខាងត្បូងមិនចង់បើកទ្វារឡើងវិញមជ្ឈមណ្ឌលឧស្សាហកម្ម Kaesong នៅឡើយ
កូរ៉េខាងត្បូងមិនចង់បើកទ្វារឡើងវិញមជ្ឈមណ្ឌលឧស្សាហកម្ម Kaesong នៅឡើយ (VNA) (VOVworld) – នាថ្ងៃទី ៩ កុម្ភៈ ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ដោយឈរលើបណ្ដាបទដាក់ទណ្ឌកម្មនៃសហគមន៍អន្តរជាតិចំពោះសាធារណៈ  រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ រដ្ឋាភិបាលកូរ៉េខាងត្បូងបានអះអាងថា៖ បច្ចុប្បន្នមិនជាពេលវេលាសមស្របដើម្បីចាប់ផ្តើមសកម្មភាពនៃមជ្ឈមណ្ឌល ឧស្សាហកម្ម Keasong ឡើងវិញនៅឡើយដែលត្រូវបានផ្អាកសកម្មភាពចាប់ពី ថ្ងៃទី ១០ កុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅ។ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាង  ត្បូង លោក Jo Jun-hyok បានលើកច្បាស់ថា៖ ការបើកទ្វារមជ្ឈមណ្ឌាលឧស្សា ហកម្ម Keasong ឡើងវិញនាបច្ចុប្បន្នមិនដោះស្រាយបានការព្រួយបារម្ភថា៖ កូរ៉េខាងជើងនឹងប្រើប្រាស់ចំនួនប្រាក់ដែលប្រមូលពីមជ្ឈមណ្ឌលនេះដើម្បី បំរើឲ្យ គោលដៅអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរនិងរាល់ទង្វើបង្ករឿងហេតុរបស់ ព្យុងយ៉ាងទេ។ ម្ប៉ាងទៀត​ ប្រការនេះអាចរំលោភទៅលើសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សារ សន្តិសុខ អ.ស.ប. ទៀតផង។ លោក Jo Jun-hyok បាន សង្កត់ធ្ងន់ថែមទៀតថា៖ ដើម្បីរាំងស្កាត់ការអភិវឌ្ឍន៍អវុធនុយក្លេអ៊ែររបស់ ព្យុងយ៉ាង សហគមន៍អន្តរជាតិ គប្បីបន្តអនុវត្តបទដាក់ទណ្ឌកម្មខ្លាំងក្លា ថែមទៀតសំដៅកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ ពីខាងក្រៅរបស់ប្រទេសកូរ៉េខាង ជើង៕​