VOV WorldVOV World
កូរ៉េខាងត្បូងនិងចិនដំណើរការសន្ទនាយុទ្ធសាស្ត្រលើកទី ៧
16/02/2016 10:35
(VOVworld) – នាថ្ងៃទី ១៦ កុម្ភៈ កូរ៉េខាងត្បូងនិងចិនបាន ដំណើរការសន្ទនាយុទ្ធ សាស្ត្រទ្វេភាគីលើកទី ៧ ដោយ មានការចូលរួមរបស់អនុរដ្ឋមន្ត្រីការបរទេសកូរ៉េ ខាងត្បូងទី ១ លោក Lim Sung-nam និងអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ការបរទេស ចិន លោក Zhang Yesui។
កូរ៉េខាងត្បូងនិងចិនដំណើរការសន្ទនាយុទ្ធសាស្ត្រលើកទី ៧
កូរ៉េខាងត្បូងនិងចិនដំណើរការសន្ទនាយុទ្ធសាស្ត្រលើកទី ៧ (Image: VNA) (VOVworld) – នាថ្ងៃទី ១៦ កុម្ភៈ កូរ៉េខាងត្បូងនិងចិនបានដំណើរការសន្ទនាយុទ្ធ សាស្ត្រទ្វេភាគីលើកទី ៧ ដោយមានការចូលរួមរបស់អនុរដ្ឋមន្ត្រីការបរទេសកូរ៉េ ខាងត្បូងទី ១ លោក Lim Sung-nam និងអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ការបរទេស ចិន លោក Zhang Yesui។ ចំណុចលេចធ្លោក្នុងការសន្ទនានេះគឺស្ថានភាពនៅឧបទ្វីប  កូរ៉េបន្ទាប់ពីកូរ៉េខាងជើងដំណើការសាកល្បងនុយក្លេអ៊ែរលើកទី ៤ និងកាំជ្រួច  ក៏ដូចជា លទ្ធភាពដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចនៅដំណាក់កាលចុងក្រោយ  (THAAD) របស់អាមេរិកនៅកូរ៉េខាងត្បូងនាពេលខាងមុខ។ ថ្លែងមតិជាមួយមជ្ឈ  ដ្ឋានសារព័ត៌មាន លោក Zhang Yesui បានអះអាងនូវគោលជំហររបស់ចិនគឺ ​ប្រឆាំងជំទាស់ការអនុវត្ត THAAD នៅកូរ៉េខាងត្បូង ព្រមទាំង ចាត់ទុកថា៖ ភាគី  ទាក់ទិននានាត្រូវធ្វើសកម្មភាពប្រុងប្រយ័ត្នក្នុងបញ្ហានេះ។ ក្នុងពេលនោះ លោក Lim Sung-nam បានឲ្យដឹងថា៖ កូរ៉េខាងត្បូងបានពន្យល់យ៉ាងច្បាស់ លាស់គោល ជំហររបស់ខ្លួនថា៖ ការអនុវត្ត THAAD គឺសំរាប់ការពារខ្លួនឯង ចំពោះ ការគំរាមកំហែងនុយក្លេអ៊ែរនិងកាំជ្រួចពីកូរ៉េខាងជើង តែប៉ុណ្ណោះ។ ស្តីពីបញ្ហា នេះ លោក Zhang Yesui បានអះអាងជាថ្មីម្តងទៀតនូវគោលការ ចំនួន ៣ របស់ ចិនគឺគ្មាននុយក្លេអ៊ែរលើឧបទី្វបកូរ៉េ រក្សារសន្តិភាពនិងសន្តិសុខ នៅឧបទ្វីបកូរ៉េ និងដោះស្រាយបញ្ហាដោយសន្តិវិធី។ រីឯ លោក Lim Sung-nam  បានឲ្យដឹងថា៖ ភាគីទាំងពីរបានឯកភាពអំពីភាពចាំបាច់អនុម័តលើសេចក្តី សម្រេចចិត្តដក់ ទណ្ឌកម្មរបស់ អ.ស.ប. ទៅលើកូរ៉េខាងជើងយ៉ាងឆាប់ៗ៕