VOV WorldVOV World
កូរ៉េខាងត្បូងនិងជប៉ុនសន្យាសហប្រតិបត្តិការក្នុងបញ្ហានុយក្លេអ៊ែររបស់ព្យុងយ៉ាង
17/07/2014 08:35
(VOVworld) – នាថ្ងៃទី ១៦ កក្កដា កូរ៉េខាងត្បូងនិងជប៉ុន បានឯកភាពអំពីការពង្រឹងទំនាក់ទំនងទ្វេភាគីនិងត្រីភាគី ជាមួយអាមេរិកក្នុងការត្រួតពិនិត្យបណ្ដាកម្មវិធីកាំជ្រួច និងអាវុធនុយក្លេអ៊ែររបស់សាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ។
កូរ៉េខាងត្បូងនិងជប៉ុនសន្យាសហប្រតិបត្តិការក្នុងបញ្ហានុយក្លេអ៊ែររបស់ព្យុងយ៉ាង
កូរ៉េខាងត្បូងនិងជប៉ុនសន្យាសហប្រតិបត្តិការក្នុងបញ្ហានុយក្លេអ៊ែររបស់ព្យុងយ៉ាង​ (Image: VNA) (VOVworld) – នាថ្ងៃទី ១៦ កក្កដា កូរ៉េខាងត្បូងនិងជប៉ុនបានឯកភាពអំពីការពង្រឹង ទំនាក់ទំនងទ្វេភាគីនិងត្រីភាគីជាមួយអាមេរិកក្នុងការត្រួតពិនិត្យបណ្ដាកម្មវិធីកាំជ្រួច និងអាវុធនុយក្លេអ៊ែររបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ ថ្លែងមតិ ចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មានក្រោយពីជំនួបធ្វើការជាមួយមជ្ឈដ្ឋានមន្ត្រីជប៉ុន នៅតូក្យូ តំណាងរបស់កូរ៉េខាងត្បូងបានលើកច្បាស់ថា៖ កូរ៉េខាងត្បូងជានិច្ចកាលគាំទ្រ ការខំប្រឹងប្រែងរបស់ជប៉ុនក្នុងការដោះស្រាយបញ្ហាប្រជាពលរដ្ឋនៃប្រទេសនេះដែល ត្រូវបានចាប់ចំណាប់ខ្មាំងនៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ ប៉ុន្តែ  Seoul  សង្ឃឹមថា៖ ការខំប្រឹងប្រែងនេះនឹងមិនជះឥទ្ធិពលដល់កិច្ចសហប្រតិបត្តិការត្រី ភាគីនិងអន្តរជាតិដែលទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចរបស់ព្យុងយ៉ាងទេ។ ការថ្លែងមតិនេះនិយាយបញ្ឈៀងដល់ការដែលជប៉ុនអនុវត្តគោលនយោបាយលុប ចោលបទដាក់ទណ្ឌកម្មចំពោះព្យុងយ៉ាងជាជំហានៗដែលផ្អែកទៅលើការបោះ ជំហានក្នុងរង្វង់ការស៊ើបអង្គេតថ្មីអំពីរឿងហេតុពោលខាងលើ៕

More