កូរ៉េខាងត្បូងនិងកូរ៉េខាងជើងផ្លាស់ប្តូរបញ្ជីឈ្មោះជួបជុំគ្រួសារជាផ្លូវការ
08/10/2015 10:24
Vovworld-កូរ៉េខាងត្បូងនិងកូរ៉េខាងជើងនាថ្ងៃទី៨តុលា បានផ្លាស់ប្តូរបញ្ជីឈ្មោះមនុស្សចំនួន១០០នាក់នឹងចូលរួមវគ្គ

កូរ៉េខាងត្បូងនិងកូរ៉េខាងជើងផ្លាស់ប្តូរបញ្ជីឈ្មោះជួបជុំគ្រួសារជាផ្លូវការ (Getty) Vovworld-កូរ៉េខាងត្បូងនិងកូរ៉េខាងជើងនាថ្ងៃទី៨តុលាបានផ្លាស់ប្តូរបញ្ជីឈ្មោះ មនុស្សចំនួន១០០នាក់នឹងចូលរួមវគ្គជួបជុំគ្រួសារជាផ្លូវការបំបែកខ្លួនក្នុងសង្គ្រាមកូរ៉េ(១៩៥០-១៩៥៣)ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២០តុលាខាងមុខ។ រដ្ឋាភិបាល កូរ៉េខាងត្បូងបានអះអាងថាកិច្ចការត្រៀមរៀបចំឲ្យវគ្គជួបជុំគ្រួសារនឹងសំរេចមុនថ្ងៃទី ១៤តុលានិងគ្រោងនឹងនាថ្ងៃទី១៥តុលានឹងបញ្ជូនក្រុមមួយទៅមណ្ឌលលំហែកាយភ្នំ Kumgang ដើម្បីត្រួតពិនិត្យជាលើកចុងក្រោយមុនពេលសកម្មភាពជួបជុំបានប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២០ដល់២៦តុលា។ តាមទិន្នន័យស្ថិតិរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងថា នាបច្ចុប្បន្នមានមនុស្សជាង៦៦ពាន់នាក់នៃប្រទេសត្រូវបំបែកខ្លួនជាមួយគ្រួសារក្នុង សង្គ្រាមកូរ៉េ៕
Related
More




