VOV WorldVOV World
កូរ៉េខាងត្បូងនិងអាមេរិកធ្វើសមយុទ្ធម៉ារីនរួម
31/10/2016 09:53
(VOVworld) –​ នាថ្ងៃទី ៣១​​ តុលា កូរ៉េខាងត្បូងនិង អាមេរិកបានចាប់ផ្តើមការធ្វើសមយុទ្ធម៉ារីនរួមតាម បណ្តោយឆ្នេរសមុទ្រប៉ែកខាងកើតកូរ៉េខាងត្បូង។
កូរ៉េខាងត្បូងនិងអាមេរិកធ្វើសមយុទ្ធម៉ារីនរួម
កូរ៉េខាងត្បូងនិងអាមេរិកធ្វើសមយុទ្ធម៉ារីនរួម (VNA) (VOVworld) –​ នាថ្ងៃទី ៣១​​ តុលា កូរ៉េខាងត្បូងនិងអាមេរិកបានចាប់ផ្តើមការធ្វើ សមយុទ្ធម៉ារីនរួមតាមបណ្តោយឆ្នេរសមុទ្រប៉ែកខាងកើតកូរ៉េខាងត្បូង។ កាយវិការ នេះបានបង្ហាញដ៏ច្បាស់នូវការប្តេជ្ញាចិត្តនៃប្រទសសម្ព័ន្ធមិត្តទាំងពីរក្នុងការទប់ ទល់នឹងការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង។ កងទ័ពជើងទឹកកូរ៉េខាងត្បូង បានឲ្យដឹងថា៖ ការធ្វើសមយុទ្ធរួមនេះនឹងប្រព្រឹត្តទៅក្នុងអំឡុង​១ សប្តាហ៍ ដោយ មានការចូលរួមរបស់ទាហានម៉ារីនរបស់កូរ៉េខាងត្បូងចំនួន ២៦០០ នាក់និង ទាហានម៉ារីនអាមេរិកចំនួន ១៣០ នាក់។ ការធ្វើសមយុទ្ធរួមពោលខាងលើប្រព្រឹ ត្តទៅក្នុងកាលៈទេសៈប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសនាថ្ងៃដដែលថា៖ ប្រទេសនេះនឹងរក្សាស្ថានភាពសន្តិសុខជាស្រេចដើម្បីតបតវិញទង្វើ បង្ករឿង ហេតុណាក៏ដោយរបស់ប្រទេសកូរ៉េខាងជើង៕