កូរ៉េខាងត្បូងបដិសេធការផ្តើមជំនួបសន្ទនារបស់កូរ៉េខាងជើង
09/05/2016 08:15
(VOVworld) – នាថ្ងៃទី៨ ឧសភា ក្រសួងសម្របសម្រួល កូរ៉េខាងត្បូងបានប្រកាស បដិសេធការផ្តើមជំនួប សន្ទនាដែលថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un បាននាំចេញនៅសម័យប្រជុំមហា សន្និបាតលើកទី ៧ របស់បក្ស ពលករសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉។

កូរ៉េខាងត្បូងបដិសេធការផ្តើមជំនួបសន្ទនារបស់កូរ៉េខាងជើង (Image: VNA) (VOVworld) – នាថ្ងៃទី៨ ឧសភា ក្រសួងសម្របសម្រួលកូរ៉េខាងត្បូងបានប្រកាស បដិសេធការផ្តើមជំនួបសន្ទនាដែលថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un បាននាំចេញនៅសម័យប្រជុំមហាសន្និបាតលើកទី ៧ របស់បក្ស ពលករសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉។ សេចក្តីប្រកាសពោលខាង លើបានលើកច្បាស់ថា៖ ការផ្តើមឡើងរបស់ព្យុងយ៉ាងជាយុទ្ធនាការឃោសនា ដែលគ្មានទំនុកចិត្តតែប៉ុណ្ណោះ ក្នុងពេលដែលព្យុងយ៉ាងផ្តោតទៅលើការសន្ទនា អន្តរកូរ៉េក្នុងកាលៈទេសៈនៅបន្តអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។ សេចក្តីប្រកាស បានសង្កត់ធ្ងន់ថា៖ ព្យុងយ៉ាងគប្បីបញ្ឈប់ភ្លាមរាល់ទង្វើបង្ករឿងហេតុតម្រង់ ទៅលើកូរ៉េខាងត្បូង ហើយ សេអ៊ូលក៏អំពាវនាវឲ្យព្យុងយ៉ាងជ្រើសរើសគោលមាគ៌ារ ឆ្ពោះទៅភាពគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េសំដៅនាំមកនូវសន្តិភាពនិងចាប់ ផ្តើមទំនាក់ទំនងមិត្តភាពលើឧបទ្វីបកូរ៉េឡើងវិញ៕
Related






