VOV WorldVOV World
កូរ៉េខាងត្បូងអំពាវនាវបើកចេញសម័យកាលសន្តិភាពលើឧបទ្វីបកូរ៉េ
03/10/2016 10:53
(VOVworld) – នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Hwang Kyo-ahn បានប្រកាស ថា៖ ប្រទេសនេះកំពុង ខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បី រាំងស្កាត់ រាល់ទង្វើបង្ករឿងហេតុរបស់ប្រទេសកូរ៉េ ខាងជើង ព្រមទាំង អំពាវនាវឲ្យ ដោះស្រាយបញ្ហា នុយក្លេអ៊ែររបស់ព្យុងយ៉ាងដើម្បីបើកចេញសម័យ កាល សន្តិភាពិតប្រាកដនិងយូរអង្វែងលើឧបទ្វីប កូរ៉េ។
កូរ៉េខាងត្បូងអំពាវនាវបើកចេញសម័យកាលសន្តិភាពលើឧបទ្វីបកូរ៉េ
កូរ៉េខាងត្បូងអំពាវនាវបើកចេញសម័យកាលសន្តិភាពលើឧបទ្វីបកូរ៉េ (VNA) (VOVworld) – នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Hwang Kyo-ahn បានប្រកាស ថា៖ ប្រទេសនេះកំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត របស់ខ្លួនដើម្បីរាំងស្កាត់ រាល់ទង្វើបង្ករឿងហេតុរបស់ប្រទេសកូរ៉េខាង ជើង ព្រមទាំង អំពាវនាវឲ្យ ដោះស្រាយបញ្ហានុយក្លេអ៊ែររបស់ព្យុងយ៉ាង ដើម្បីបើកចេញសម័យកាល សន្តិភាពិតប្រាកដនិងយូរអង្វែងលើឧបទ្វីប កូរ៉េ។ ថ្លែងមតិនៅពិធីរំលឹកខួបទិវា បុណ្យជាតិថ្ងៃទី ៣ តុលា លោក Hwang  ក៏បានប្រកាសថា៖ កូរ៉េខាងត្បូងបាន បង្កើនការឯកភាពជាមួយ អាមេរិក​ជប៉ុននិងសហភាពអឺរ៉ុប (EU) ចិននិងរុស្ស៊ី ក៏ដូចជាប្រទេស ផ្សេងៗទៀតអំពីការមិនយល់ព្រមកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េ ខាង​ជើង។ រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិងកំពុងខំប្រឹងប្រែងអស់ពី កំលាំងកាយចិត្តដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរដ៏គ្រោះ ថ្នាក់របស់ព្យុងយ៉ាងដោយឈរលើសមត្ថភាពការពារជាតិរឹងមាំ៕