VOV WorldVOV World
កូរ៉េខាងត្បូងអំពាវនាវសាមគ្គីភាពជាតិដើម្បីគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ
15/06/2016 08:58
(VOVworld) – នាថ្ងៃទី ១៤ មិថុនា ប្រធានាធិបតីកូរ៉េខាង ត្បូង លោកស្រី Park Geun-hye បានអំពាវនាវសាមគ្គីភាព ជាតិហើយចាត់ទុកនេះគឺជាលក្ខ័ណ្ឌដំបូងបង្អស់ដើម្បីទទួល បានគោលដៅគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េនិងបង្កើត គ្រឹះស្ថានសំរាប់ការឯកភាព។
កូរ៉េខាងត្បូងអំពាវនាវសាមគ្គីភាពជាតិដើម្បីគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ
កូរ៉េខាងត្បូងអំពាវនាវសាមគ្គីភាពជាតិដើម្បីគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ (Image: VNA) (VOVworld) – នាថ្ងៃទី ១៤ មិថុនា ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park  Geun-hye បានអំពាវនាវសាមគ្គីភាពជាតិហើយចាត់ទុកនេះគឺជាលក្ខ័ណ្ឌដំបូង បង្អស់ដើម្បីទទួល បានគោលដៅគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េនិងបង្កើតគ្រឹះ ស្ថានសំរាប់ការឯកភាព។ ក្នុងសារដែលផ្ញើរដល់សម័យប្រជុំគណៈកម្មាធិការជាតិ ពិគ្រោះយោបល់ការបង្រួបបង្រួមជាតិ ប្រធានាធិបតី Park Geun-hye  បាន លើកច្បាស់ថា៖ ក្រោយពីដំណើរការសាកល្បងនុយក្លេ អ៊ែរលើកទី ៤ និងការបាញ់ កាំជ្រួចនាដើមឆ្នាំ ២០១៦ នេះ កូរ៉េខាងជើងនៅគំរាមកំហែង សន្តិភាពរបស់ កូរ៉េខាងត្បូង ក៏ដូចជា សហគមន៍អន្តរជាតិ ក្នុងពេលដែលទទួលស្គាល់ដោយ ខ្លួនឯងជាប្រទេសមានកម្មសិទ្ធិអាវុធនុយក្លេអ៊ែរ ហើយប្រកាសនឹងអនុវត្ត បន្ថែមទង្វើបង្ករឿង ហេតុ។ លោកស្រី Park Geun-hye  បានអះអាងថា៖ ប្រទេស កូរ៉េខាងត្បូងមិនព្រួយបារម្មណ៍ ចំពោះប្រការនេះទេ ព្រមទាំង សន្យានឹងបង្កើត សណ្តាប់ធ្នាប់ថ្មីមួយលើឧបទ្វីបកូរ៉េដោយការ បំផ្លាញចោលផែនការរបស់ប្រទេស កូរ៉េខាងជើង។ សេអ៊ូលនឹងរក្សាសមត្ថភាពព្រមានយ៉ាង ខ្លាំងក្លាចំពោះព្យុង យ៉ាងក៏ដូចជាបញ្ចុះបញ្ចូលប្រទេសនេះផ្លាស់ប្តូរគោលមាគ៌ារនិងលុប ចោលកម្ម វិធីនុយក្លេអ៊ែរផងដែរ៕