VOV WorldVOV World
កូរ៉េខាងត្បូងតាមដានកាយវិការយោធារបស់ប្រទេសកូរ៉េខាងជើង
07/10/2016 10:38
(VOVworld) – នាថ្ងៃទី ៧ តុលា ខុទ្ទកាល័យប្រធានាធិបតី កូរ៉េខាងត្បូងបានឲ្យដឹងថា៖ ប្រទេសនេះកំពុងតាមដាន រាល់កាយវិការយោធារបស់កូរ៉េខាងជើង ក្នុងកាលទេសៈ មានពាក្យចចាមអារាមថា៖ ព្យុងយ៉ាងនឹងមានទង្វើបង្ក រឿងហេតុក្នុងឱកាសរំលឹកខួប​ អនុស្សាវរីយ៍នាសប្តាហ៍ខាងមុខ។
កូរ៉េខាងត្បូងតាមដានកាយវិការយោធារបស់ប្រទេសកូរ៉េខាងជើង
កូរ៉េខាងត្បូងតាមដានកាយវិការយោធារបស់ប្រទេសកូរ៉េខាងជើង (VNA) (VOVworld) – នាថ្ងៃទី ៧ តុលា ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យ ដឹងថា៖ ប្រទេសនេះកំពុងតាមដានរាល់កាយវិការយោធារបស់កូរ៉េខាងជើង ក្នុងកាលទេសៈ មានពាក្យចចាមអារាមថា៖ ព្យុងយ៉ាងនឹងមានទង្វើបង្ករឿង ហេតុក្នុងឱកាសរំលឹកខួប​ អនុស្សាវរីយ៍នាសប្តាហ៍ខាងមុខ។ មជ្ឈដ្ឋានមន្ត្រី សេអ៊ូលនិងបណ្តាជំនាញការស្តីពីកូរ៉េ ខាងជើងបានព្រមានថា៖ មានលទ្ធភាព ព្យុងយ៉ាងនឹងដំណើរការសាកល្បងនុយក្លេអ៊ែរ ថ្មីឬការបាញ់កាំជ្រួចមីស៊ីលមួយ ទៀតដើម្បីរំលឹកខួបអនុស្សារវីយ៍លើកទី​ ១០ ទិវា ដំណើរសាកល្បងនុយក្លេអ៊ែរ និងលើកទី ៧១ ទិវាបង្កើតបក្សពលកម្មកូរ៉េ (ថ្ងៃទី ១០ តុលា)។ ក្នុងព្រឹត្តិការណ៍ ទាក់ទិនមួយទៀត រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក  Yun Buyng-se នាថ្ងៃទី ៦ តុលា បានអំពាវនាវឲ្យប្រទេសនានាអនុវត្តវិធានការណ៍តឹង រឹង ចំពោះកូរ៉េខាងជើង បន្ទាប់ពី រាល់ទង្វើបង្ករឿងហេតុរបស់ព្យុងយ៉ាងនាពេល ថ្មីៗនេះ ៕