VOV WorldVOV World
ឡាវជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសាមគ្គីភាពពិសេសជាមួយបក្សនិងប្រជាជនវៀតណាម
22/03/2017 10:53
(VOV)_នាព្រឹកថ្ងៃទី២២មិនា ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅឡាវ លោក Nguyen Ba Hung បានអញ្ជើញទៅគណៈកម្មាធិការកិច្ចការបរទេស ​មជ្ឈឹមបក្ស​ប្រជាជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងច័ន្ទ ដើម្បីអបអរសាទរលើកទី៦២ទិវាបង្កើតបក្សប្រជាជនបដិវត្តន៍ឡាវ (ថ្ងៃទី២២មិនាឆ្នាំ១៩៥៥-ថ្ងៃទី២២មិនាឆ្នាំ២០១៧​
ឡាវជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសាមគ្គីភាពពិសេសជាមួយបក្សនិងប្រជាជនវៀតណាម
ឡាវជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសាមគ្គីភាពពិសេសជាមួយបក្សនិងប្រជាជនវៀតណាម           (VOV)_នាព្រឹកថ្ងៃទី២២មិនា ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅឡាវ លោក  Nguyen Ba Hung បានអញ្ជើញទៅគណៈកម្មាធិការកិច្ចការបរទេស ​មជ្ឈឹមបក្ស​ប្រជា ជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងច័ន្ទ ដើម្បីអបអរសាទរលើកទី៦២ទិវាបង្កើតបក្សប្រ ជាជនបដិវត្តន៍ឡាវ (ថ្ងៃទី២២មិនាឆ្នាំ១៩៥៥-ថ្ងៃទី២២មិនាឆ្នាំ២០១៧​ចំពោះអនុប្រ ធានគណៈកម្មាធិការ​ លោក Somphone Sychaleun។ នៅក្នុងជំនួប​នេះ ឯកអគ្គរដ្ឋទូត  Nguyen Ba Hung បានសង្កត់ធ្ងន់ទៅលើជោគជ័យរបស់បក្ស​ប្រជាជនបដិវត្តន៍ឡាវ  មិនគ្រាន់តែមានអត្ថន័យចំពោះបុព្វហេតុការពារនិងអភិវឌ្ឍន៍ប្រទេសឡាវប៉ុណ្ណោះទេ  ថែមទាំងជាកម្លាំងចលករធំធេងចំពោះបក្សកុម្មុយនីស្តវៀតណាមទៀតផង។           រីឯ  អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សប្រជាជន​បដិវត្តន៍ ​ឡាវ​ លោក Somphone Sychaleun បានអះអាងថា៖ បក្ស រដ្ឋនិងប្រជាជនឡាវ ​ចងចាំ ជានិច្ចការជួយឧបត្ថម្ភដ៏ធំធេងនិងប្រសិទ្ធភាពរបស់បក្ស រដ្ឋនិងប្រជាជន​វៀតណាម  ចំពោះបក្ស រដ្ឋ និងប្រជាជនឡាវក្នុងរយៈពេលកន្លងទៅ។ លោកក៏​បានអះអាងថា៖ ឆ្នាំ ២០១៧នេះជាឆ្នាំមួយដ៏សែនសំខាន់ដោយមានសកម្មភាព​រំលឹកខួបអនុស្សាវរីយ៍ ដ៏​​ឱឡារិក ដូចជាទិវា៥៥ឆ្នាំ វៀតណាម-ឡាវបង្កើត​ទំនាក់ទំនងការទូត និង៤០ឆ្នាំទិ វាប្រទេសទាំងពីរចុះហត្ថលេខាលើអនុសញ្ញា​មិត្តភាព។នេះជាឱកាសមួយដើម្បីផ្សព្វ ផ្សាយអោយជំនាន់វ័យក្មេងនៃប្រទេស​ទាំងពីរយល់ដឹងនិងបន្តជំរុញទំនាក់ទំនងពិ សេសវៀតណាមនិងឡាវកាន់តែ​អភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕