VOV WorldVOV World
ឡាវនិងជប៉ុនឯកភាពថាគប្បីដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី
05/05/2016 11:42
(VOVworld) - ក្នុងជំនួបចរចារនាថ្ងៃទី៤ ឧសភា នៅ រដ្ឋធានីវៀងច័ន្ទរបស់ឡាវរដ្ឋមន្រ្តីការបរទេសឡាវ លោក Saleumxay Kommasith និងសមភាគីជប៉ុនលោក Fumio Kishida បានឯកភាពថា ជំលោះនៅសមុទ្រខាង កើតគប្បីបានដោះស្រាយដោយសន្តិវិធីនិងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។
ឡាវនិងជប៉ុនឯកភាពថាគប្បីដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី
រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida (រូបថត៖TTXVN) (VOVworld) - ក្នុងជំនួបចរចារនាថ្ងៃទី៤ ឧសភា នៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវ រដ្ឋមន្រ្តីការបរទេសឡាវលោក Saleumxay Kommasith និងសមភាគីជប៉ុនលោក Fumio  Kishida បានឯកភាពថា ជំលោះនៅសមុទ្រខាងកើតគប្បីបានដោះស្រាយ ដោយ សន្តិវិធីនិងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ក្នុងកិច្ចចរចារនេះ​លោក Kishida បាន សំដែងក្ដីសង្ឃឹមថា ឡាវក្នុងឋានៈជាប្រធានអាស៊ានក្នុងឆ្នាំ២០១៦ នេះ នឹងពង្រីក តួនាទីរបស់ខ្លួនដើម្បីអាស៊ានអាចនាំចេញសារខ្លាំងក្លាមួយស្ដីអំពី បញ្ហាសមុទ្រខាង កើត។ទន្ទឹមនឹងនោះ លោក Kishida ក៏បានអះអាងថា រដ្ឋា ភិបាលជប៉ុនមានគោល បំណងសហប្រតិបតិ្តការយ៉ាងស្អិតរមួតជាមួយរដ្ឋាភិបាល ឡាវ៕