VOV WorldVOV World
ឡាវវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការជាមួយវៀតណាមនៅតំបន់ព្រំដែន
03/11/2015 09:42
(VOVworld) - គណៈកម្មការអភិវឌ្ឍន៍ជនបទនិងកាត់ បន្ថយភាពក្រីក្រមជ្ឈឹមឡាវ នាថ្ងៃទី៣ វិច្ចិកា បានវាយ តំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបតិ្តការជា មួយវៀតណាមនៅតំបន់ព្រំដែននាពេលកន្លងទៅ។
ឡាវវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការជាមួយវៀតណាមនៅតំបន់ព្រំដែន
ទិដ្ឋភាពនៃជំនួបចរចារ (រូបថត៖TTXVN) (VOVworld) - គណៈកម្មការអភិវឌ្ឍន៍ជនបទនិងកាត់បន្ថយភាពក្រីក្រមជ្ឈឹមឡាវ នាថ្ងៃទី៣ វិច្ចិកា បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបតិ្តការជាមួយ វៀតណាមនៅតំបន់ព្រំដែននាពេលកន្លងទៅ។ការវាយតំលៃពោលខាងលើត្រូវបាន លើកច្បាស់ក្នុងជំនួបចរចារនៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវ ជាមួយ គណៈប្រតិភូនៃ គណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យវៀតណាមដែលកំពុងមកបំពេញទស្សន កិច្ចការងារនៅឡាវ។នៅទីនេះ ភាគីទាំងពីរបានវាយតំលៃថា ការងារកាត់បន្ថយ ភាពក្រីក្រនាពេលកន្លងទៅត្រូវបានយកចិត្តទុកដាក់យ៉ាង សកម្ម។ការអនុវត្តន៍ គោលការណ៍សហប្រតិបតិ្តការកសាងខ្សែព្រំដែនវៀតណាម-ឡាវស្ថិរភាពនិង អភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ បន្តទទួលបានលទ្ធផលសំខាន់ៗ រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពពិសេសរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯក ភាពថា នាពេលខាងមុខនឹងបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធិ ភាពនូវគោលការណ៍ ពោលខាងលើ ជាពិសេសគឺផ្លាស់ប្ដូរបទពិសោធន៍អំពីការ ងារកាត់បន្ថយភាពក្រីក្រ  ធានាសន្តិសុខសង្គម ក៏ដូចជាលើកកំពស់ប្រសិទ្ធិភាព សហប្រតិបតិ្តការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម អប់រំបណ្ដុះបណ្ដាល ធានាសន្តិសុខ ការពារជាតិរវាងខេត្តក្រុង ជាប់ព្រំដែននៃប្រទេសទាំងពីរផងដែរ៕

More