Lao Cai ទទួលកត្តិនាមទីក្រុងវីរភាព
01/11/2015 07:29
Vovworld-នាថ្ងៃទី៣១តុលាទីក្រុង Lao Cai បានរៀបចំដ៏ មហោឡារឹកពិធីរំលឹកខួបលើកទី៦៥ទិវាបង្កើតបក្សភាគ

Lao Cai ទទួលកត្តិនាមទីក្រុងវីរភាព (Panoramio) Vovworld-នាថ្ងៃទី៣១តុលាទីក្រុង Lao Cai បានរៀបចំដ៏មហោឡារឹកពិធីរំលឹក ខួបលើកទី៦៥ទិវាបង្កើតបក្សភាគទីក្រុង(ទី៤វិច្ឆិកា)។ នៅពិធីនេះសមាជិក ការិយាល័យនយោបាយនិងជាឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc តាង នាមឲ្យបក្សរដ្ឋប្រគល់សេចក្តីសំរេចចិត្តរបស់ប្រធានរដ្ឋជូនទីក្រុង Lao Cai កត្តិនាម ទីក្រុងវីរភាពពលកម្មក្នុងសម័យកាលផ្លាស់ប្តូរថ្មី។ នេះជារង្វាន់ថ្លៃថ្លាដែលបក្សរដ្ឋវៀតណាមកត់សម្គាល់ការខំប្រឹងប្រែងរបស់បក្សភាគរដ្ឋអំណាចនិងប្រជាជន បណ្ដាជនជាតិនៅទីក្រុង ទន្ទឹមនឹងនោះលើកទឹកចិត្តទីក្រុង Lao Cai បន្តមានការ បោះជំហានអភិវឌ្ឍន៍ថ្មីនាពេលខាងមុខ។ ពីឆ្នាំ២០០៥មក ល្បឿនកំណើនសេដ្ឋកិច្ចជាមធ្យមរបស់ទីក្រុងទទួលបានជិត ១៦,៥%។ កំណើន GDP ជាមធ្យមទទួលបានជាង១៤%ក្នុងមួយឆ្នាំ៕
Related






