Lao Cai ត្រូវយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចច្រកទ្វារព្រំដែន
13/04/2017 09:49
(VOV)_នៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំរបស់ខេត្ត Lao Cai នាថ្ងៃទី១២មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះបរិយាកាសវិនិយោគអាជីវកម្មនៅ Lao Cai និងសកម្មភាពកិច្ចការបរទេសទទួលបានលទ្ធផលល្អជាច្រើន។ នាយករដ្ឋមន្ត្រីបានស្នើថា៖នាពេលខាងមុខ

Lao Cai ត្រូវយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចច្រកទ្វារព្រំដែន (VOV)_នៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំរបស់ខេត្ត Lao Cai នាថ្ងៃទី១២ មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃ ខ្ពស់ចំពោះបរិយាកាសវិនិយោគអាជីវកម្មនៅ Lao Cai និងសកម្មភាពកិច្ចការបរទេស ទទួលបានលទ្ធផលល្អជាច្រើន។ នាយករដ្ឋមន្ត្រីបានស្នើថា៖នាពេលខាងមុខ ខេត្តត្រូវជំនះពុះពារលើឧបសគ្គនានា ជំរុញការអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់។នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងថា៖ “ អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ច្រកទ្វារព្រំដែន ជាដំណោះស្រាយមួយរបស់ Lao Cai កសាង Lao Cai ក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ផ្លាស់ប្តូរទំនិញរវាងបណ្ដាប្រទេសនៅ អនុតំបន់ទន្លេមេគង្គ អាស៊ាន ចិន មជ្ឈមណ្ឌល Logistic ទំនើបក្នុងតំបន់និងអន្តរ ជាតិ។ ខេត្តក៏ត្រូវម្ចាសការក្នុងទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ ក៏ដូចជាកសាងហេដ្ឋា រចនាសម្ព័ន្ធផងដែរ។” ខេត្ត Lao Cai មានច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai នាបច្ចុប្បន្ន ធ្វើសកម្ម ភាពផ្លាស់ប្តូរសេដ្ឋកិច្ចបើកទូលាយជាមួយខេត្តផ្សេងៗក្នុងខ្សែរបៀងសេដ្ឋកិច្ច Kunming (ប្រទេសចិន)-ខេត្ត Lao Cai-ហាណូយ-Hai phong – Quang Ninh (ប្រទេសវៀតណាម)។ តាមការតម្រង់ទិស ដល់ឆ្នាំ ២០២០ Lao Caiនឹងក្លាយទៅជាមណ្ឌលទេសចរណ៍សំខាន់ របស់តំបន់ពាយព្យវៀតណាម៕
Related






