VOV WorldVOV World
លទ្ធផលដំបូងនៃការបោះឆ្នោតនៅអូស្ត្រាលី
03/07/2016 07:57
(VOVworld) – នាព្រឹកថ្ងៃទី ៣ កក្កដា គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតអូស្ត្រាលី (AEC) បានប្រកាស លទ្ធផលដំបូងនៃការបោះឆ្នោតសហព័ន្ធរដ្ឋដែលបាន ប្រព្រឹត្តទៅនាថ្ងៃទី ២ កក្កដា កន្លងទៅ។
លទ្ធផលដំបូងនៃការបោះឆ្នោតនៅអូស្ត្រាលី
លទ្ធផលដំបូងនៃការបោះឆ្នោតនៅអូស្ត្រាលី (Image: VNA) (VOVworld) – នាព្រឹកថ្ងៃទី ៣ កក្កដា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អូស្ត្រាលី (AEC) បានប្រកាសលទ្ធផលដំបូងនៃការបោះឆ្នោតសហព័ន្ធរដ្ឋដែលបាន ប្រព្រឹត្តទៅនាថ្ងៃទី ២ កក្កដា កន្លងទៅ។ តាមនោះ គណៈបក្សសេរីភាពជាតិកាន់ អំណាចរបស់នាយករដ្ឋមន្ត្រី Malcom ទទួលបានអាសនៈចំនួន ៧១ នៅសភាជាន់ ទាបតែប៉ុណ្ណោះ ក្នុងពេលនោះ គណៈបក្សការងារប្រឆាំងដឹកនាំដោយ លោក Bill  Shorten ទទួលបានអាសនៈចំនួន ៦៨ ។ បណ្ដាបេក្ខជនឯករាជ្យនិងគណៈបក្ស ផ្សេងៗទៀតទទួលបានអាសនៈចំនួន ៥។ ប៉ុន្តែ អាសនៈចំនួន ៦ នៅសេសសល់ អាចត្រូវបានកំណត់បន្ទាប់ពីការត្រួតពិនិត្យសន្លឹកឆ្នោត ត្រូវបានសម្រេច។ ដើម្បីរៀបចំរដ្ឋាភិបាលថ្មី គណៈបក្សមួយត្រូវដណ្តើមបានអាសនៈយ៉ាងហោចណាស់ ចំនួន ៧៦ ក្នុងចំណោមអាសនៈចំនួន ១៥០ នៅសភាជាន់ទាបអូស្ត្រាលី។ លទ្ធផល ដំបូងបានសរឲ្យឃើញថា៖ មិនលើកលែងសេណារីយ៊ូរ អូស្ត្រាលីនឹងត្រូវតែងតាំង នាយករដ្ឋមន្ត្រីថ្មីលើកទី ៥ ក្នុងអំឡុង ៣ ឆ្នាំជាបន្តបន្ទាប់៕