លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក
24/07/2014 08:29
(VOVworld) - លេខាគណៈកម្មាធិការបក្សទីក្រុង ហាណូយលោក Pham Quang Nghi កំពុងមានដំណើរ ទស្សនកិច្ចនៅសហរដ្ឋអាមេរិក តាមសេចក្តីអញ្ជើញ របស់ក្រសួងការបរទេសនៃប្រទេស។

(VOVworld) - លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Pham Quang Nghi កំពុងមានដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកតាមសេចក្តីអញ្ជើញរបស់ក្រសួងការ បរទេសនៃប្រទេស។ក្នុងបណ្ដាជំនួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងការបរទេស រដ្ឋសភា និងអង្គការមួយចំនួនរបស់អាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន លោក Pham Quang Nghi បានអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការ ជំរុញទំនាក់ទំនងសហប្រតិបតិ្តការជាមួយអាមេរិកក្នុងក្របខ័ណដៃគូលើគ្រប់វិស័យ តាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមរវាងប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងប្រធានាធិបតីអាមេរិកលោក Barack Obama នាខែកក្កដា ឆ្នាំ២០១៣។លោក Pham Quang Nghi បានសង្កត់ធ្ងន់ចំពោះសារសំខាន់ក្នុងការបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ ជាន់ខ្ពស់ជាពិសេសក្នុងឆ្នាំ២០១៥ខាងមុខនេះ គឺពេលដែលប្រទេសទាំង២រំលឹកខួប អនុស្សាវរីយ៍លើកទី២០នៃទិវាប្រក្រតីទំនាក់ទំនង។លោក Pham Quang Nghi បានស្នើរ ឲ្យអាមេរិក បន្តបង្កលក្ខណៈងាយស្រួល បើកទីផ្សារសំរាប់ទំនិញវៀតណាម រារាំងរបង ពាណិជ្ចកម្ម លើកទឹកចិត្តអង្គភាពអាជីវកម្មអាមេរិកធ្វើការវិនិយោគចូលវៀតណាម ឆាប់ទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមនិងបង្កើនជំនួយឧបត្ថម្ភ សំរាប់វៀតណាមក្នុងការដោះស្រាយផលវិបាកសង្គ្រាម។ លោក Pham Quang Nghi ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងការបរទេសអាមេរិក រីឯខ្លួនវិញ ភាគីអាមេរិកបានអះអាងថា បន្តយកចិត្តទុកដាក់ដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិក បេ្ដជ្ញាជំរុញខ្លាំងដំណើរការចរចារដើម្បីអាចសម្រេចកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០១៤។អាមេរិកបានសំដែងការព្រួយបារម្ភអំពីស្ថានភាពតានតឹងនៅសមុទ្រ ខាងកើតនាពេលថ្មីៗជាពិសេសគឺការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់ វៀតណាម។ភាគីអាមេរិកវាយតំលៃខ្ពស់ចំពោះបណ្ដាវិធានការតស៊ូដោយសន្តិវិធី ដែលវៀតណាមបានអនុវត្តនាពេលកន្លងទៅ រួមចំណែកថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាពនៅក្នុងដំបន់៕
Related






