VOV WorldVOV World
លីប៊ីប្រកាសសមាជិកនៃរដ្ឋាភិបាលសាមគ្គីភាពជាតិថ្មី
15/02/2016 10:46
(VOVworld) - នាយប់ថ្ងៃទី១៤ កុម្ភៈ ក្រុមប្រឹក្សាប្រធា នាធិបតីលីប៊ីបានតែងតាំងសមាជិកនៃរដ្ឋាភិបាល សាមគ្គីភាពជាតិថ្មី សំដៅបញ្ចប់ស្ថានការណ៍ជំលោះ និងភាពវឹកវរនៅប្រទេសអាហ្វ្រិកខាងជើងនេះ។
លីប៊ីប្រកាសសមាជិកនៃរដ្ឋាភិបាលសាមគ្គីភាពជាតិថ្មី
តំណាងនៃទីក្រុងចំនួន២៤របស់លីប៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលសាមគ្គីភាពជាតិ (រូបថត៖AFP/TTXVN) (VOVworld) - នាយប់ថ្ងៃទី១៤ កុម្ភៈ ក្រុមប្រឹក្សាប្រធានាធិបតីលីប៊ីបានតែងតាំង សមាជិកនៃរដ្ឋាភិបាលសាមគ្គីភាពជាតិថ្មី សំដៅបញ្ចប់ស្ថានការណ៍ជំលោះនិង ភាពវឹកវរនៅប្រទេសអាហ្វ្រិកខាងជើងនេះ។រដ្ឋាភិបាលនេះរួមមានរដ្ឋមន្រ្តីចំនួន ១៣រូបនិងរដ្ឋលេខាធិការចំនួន៥រូប។លីប៊ីធ្លាក់ចូលក្នុងស្ថានការណ៍វឹកវរចាប់តាំង  ពីពេលកើតឡើងការធ្វើដ្ឋប្រហារដួលរលំរដ្ឋអំណាចរបស់អ្នកដឹកនាំ Muammar Gaddafi។សមាជប្រជាជនទូទាំងប្រទេស (GNC) ជារដ្ឋសភាដែលបានបញ្ចប់ អាណត្តិតែមិនព្រមលាលែងពីតំណែង ហើយបានបង្កើតរដ្ឋាភិ បាលដោយខ្លួនឯង នៅរដ្ឋធានី Tripoli ចាប់ពីខែសីហាឆ្នាំ២០១៤ដោយមានការ គាំទ្ររបស់ក្រុមជន បះបោអ៊ីស្លាម ហើយបង្ខំឲ្យរដ្ឋាភិបាលដែលត្រូវបានអន្តរ ជាតិទទួលស្គាល់ត្រូវប្ដូរ ទីស្នាក់ការទៅកាន់ទីក្រុង Tobruk ភាគខាងកើតលីប៊ី។ ស្ថានការណ៍ពោលខាង លើធ្វើឲ្យលីប៊ីមានរដ្ឋាភិបាលចំនួនពីរនិងរដ្ឋសភាចំនួនពីរ ដោយព្រមៗគ្នា៕