ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើរឲ្យក្រុមហ៊ុន Hayleys មិនត្រឹមតែស្ថិតនៅលើសកម្មភាពពាណិជ្ជកម្មនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលបំណងកសាងបណ្តាញតភ្ជាប់ប្រកបដោយចីរភាព ពង្រីកតួនាទីជាស្ពានតភ្ជាប់ទីផ្សារ គាំទ្រដល់អាជីវកម្មវៀតណាមក្នុងការចូលទៅកាន់ប្រព័ន្ធចែកចាយ ភស្តុភារកម្ម និងអតិថិជននៅក្នុងប្រទេសស្រីលង្កា។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានលើកទឹកចិត្តក្រុមហ៊ុន Hayleys PLC ឱ្យបន្តស្រាវជ្រាវការវិនិយោគនៅក្នុងវិស័យដែលក្រុមហ៊ុនមានចំណុចខ្លាំង និងសមស្របសម្រាប់តម្រូវការអភិវឌ្ឍន៍របស់វៀតណាម ដូចជា៖ ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ និងភស្តុភារកម្ម; អភិវឌ្ឍខ្សែសង្វាក់តម្លៃក្នុងវិស័យដូចជា កសិកម្ម វត្ថុធាតុដើមឧស្សាហកម្ម និងការកែច្នៃស៊ីជម្រៅ។ វៀតណាមបានគាំទ្រសំណើអាជីវកម្មសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនិងកែច្នៃ ក្នុងនោះមានការអភិវឌ្ឍខ្សែសង្វាក់តម្លៃដូង និងផលិតផលកែច្នៃ៕





