ត្រូវបានរចនាឡើងតាមបែបទំនើប បើកចំហរ ដោយរួមបញ្ចូលគ្នាយ៉ាងសុខដុមរវាងស្មារតីសារព័ត៌មាន-ផ្សព្វផ្សាយ ជាមួយនឹងសិល្បៈទស្សនីយភាព ការតាំងពិព័រណ៍នេះបានក្លាយជាចំណុចលេចធ្លោនៅក្នុងសកម្មភាពខាងក្រៅការប្រកួតឆ្នាំនេះ ដែលទាក់ទាញការយកចិត្តទុកដាក់ជាពិសេសពីគណៈប្រតិភូ ភ្ញៀវកិត្តិយស់ និងអ្នកជំនាញ។ លោក ដូ ទៀនស៊ី អនុប្រធាននាយកដ្ឋានឃោសនានិងចលនាមហាជនមជ្ឈិម និងជាអគ្គនាយកវិទ្យុសំឡេងវៀតណាម រួមជាមួយថ្នាក់ដឹកនាំ VOV និងថ្នាក់ដឹកនាំនៃសហព័ន្ធបាល់ទាត់វៀតណាម (VFF) បានចូលរួម និងទស្សនាកន្លែងតាំងពិព័រណ៍។ រូបថតនីមួយៗចាប់យកព្រឹត្តិការណ៍សំខាន់ៗក្នុងការប្រកួតបាល់ទាត់ហ្វូតសាលវៀតណាម ដំណើររបស់ក្រុមបាល់ទាត់ហ្វូតសាលវៀតណាមទៅកាន់ពិភពលោក និងការរួមដំណើររបស់ VOV ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងប្រព័ន្ធនៃការប្រកួតបាល់ទាត់ហ្វូតសាលដែលមានជំនាញវិជ្ជាជីវៈកាន់តែខ្លាំងឡើង៕





