បទឈប់បាញ់អូសបន្លាយរយៈពេលបីថ្ងៃ រួមមានការផ្អាកការវាយប្រហារយោធាទាំងអស់ ហើយភាគីទាំងពីរនឹងដោះដូរអ្នកទោសចំនួន ១០០០ នាក់នៃភាគីនីមួយៗ។ លោក ដូណាល់ ត្រាំ បាននិយាយថា លោកផ្ទាល់បានស្នើគំនិតផ្តួចផ្តើមនេះ ហើយបានទទួលការយល់ព្រមពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលដូមីរ ហ្សេលេនស្គី។

នៅថ្ងៃដដែលនោះ ថ្ងៃទី ៨ ខែឧសភា រុស្ស៊ីបានបញ្ជាក់ពីការទទួលយកគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់ថា ការផ្តោតសំខាន់គឺការដោះដូរអ្នកទោសចំនួន ១០០០ នាក់នៅទាំង​សងខាងក្នុងអំឡុងពេលបទឈប់បាញ់។ យោងតាមលោក យូរី យូសាកូវ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក ពូទីន កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចតាមរយៈការសន្ទនាតាមទូរស័ព្ទរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ខណៈដែលតំណាងសហរដ្ឋអាមេរិករក្សាទំនាក់ទំនងជាមួយអ៊ុយក្រែន៕