លើកទឹកចិត្តអង្គភាពអាជីវកម្មបូលីវីបង្កើនការវិនិយោគ សហប្រតិបតិ្តការនៅវៀតណាម
20/05/2015 10:10
(VOVworld) - បន្តដំណើរទស្សនកិច្ចនៅប្រទេសបូលីវី នាថ្ងៃទី១៩ ឧសភា អនុ ប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានមានជំនួបសន្ទនាជាមួយប្រធា នាធិបតីបូលីវីលោក Evo Morales។

(VOVworld) - បន្តដំណើរទស្សនកិច្ចនៅប្រទេសបូលីវី នាថ្ងៃទី១៩ ឧសភា អនុប្រធាន រដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានមានជំនួបសន្ទនាជាមួយប្រធានាធិបតី បូលីវីលោក Evo Morales។នៅទីនេះ ថ្នាក់ដឹកនាំទាំង២រូបបាន ផ្លាស់ប្ដូរអំពីបញ្ហា តំបន់និងអន្តរជាតិមួយចំនួនដែលភាគីទាំង២យកចិត្តទុកដាក់ ដូចគ្នា។លោកស្រី Nguyen Thi Doan បានអបអរសាទររដ្ឋាភិបាលនិងប្រជាជន បូលីវីអំពីរាល់សមិទ្ធិ ខាងសេដ្ឋកិច្ចសង្គមដ៏ធំធេងដែលប្រទេសនេះទទួលបានក្នុងរយៈពេល១០ឆ្នាំ កន្លងទៅ ព្រមទាំងអះអាងថា រដ្ឋនិងប្រជាជនវៀតណាមយកចិត្តទុកដាក់ដល់ការ អភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការលើ វិស័យជាច្រើនជា មួយបូលីវី ជាពិសេសគឺលើវិស័យដែលប្រទេសទាំង២មានសក្ដា នុភាពជាច្រើន ដូចជាថាមពល ប្រេងឧស្ម័ន ទូរគមនាគមន៍ និងកសិកម្មជាដើម។ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan និងប្រធានាធិបតីបូលីវីលោក Evo Morales (រូបថត៖TTXVN) នាថ្ងៃដដែល អនុប្រធានរដ្ឋ Nguyen Thi Doan បានជួបសំណេះសំណាលជាមួយ តំណាងអង្គភាពអាជីវកម្មជួរមុខនៃបូលីវីផងដែរ។លោកស្រីបានអះអាងថា វៀត ណាមជានិច្ចកាលលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលដើម្បីសហគមន៍អង្គ ភាពអាជីវករនៃប្រទេសទាំង២កាន់តែជិតស្និទ្ធ បង្កើតទំនាក់ទំនងពាណិជ្ជកម្ម ដោយផ្ទាល់រួមចំណែកបង្កើនទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឲ្យសក្ដិសម្យទៅនឹងទំនាក់ទំនងនយោបាយការទូតដ៏ល្អ ប្រសើររវាងប្រទេសទាំង២៕
Related
More




