ដោយប្រធានបទ "ផ្ទេរប្ដូរបៃតងសម្រាប់សន្តិសុខថាមពល និងសន្តិសុខប្រភពទឹកក្នុងអនុតំបន់មេគង្គ" នោះ អង្គប្រជុំបានពិភាក្សាលើខ្លឹមសារចំនួន ៣ នៃយុទ្ធសាស្ត្រ គោលនយោបាយ និងការសាកល្បងចំពោះការផ្ទេរប្ដូរបៃតងសម្រាប់ថាមពលនៅអនុតំបន់មេគង្គ ជាពិសេសគឺទំនាក់ទំនងរវាងសន្តិសុខថាមពលនិងសន្តិសុខប្រភពទឹកនៅប្រទេសឡាវ កម្ពុជា និងវៀតណាម។ សិក្ខាសាលានេះក៏បានផ្តោតពិភាក្សាលើការតម្រង់ទិសដៅគោលនយោបាយនិងកិច្ចសហប្រតិបត្តិការកសាងសម្រាប់ការផ្ទេរប្ដូរអំពីថាមពលបៃតង។ សាស្រ្តាចារ្យបណ្ឌិត Dang Nguyen Anh អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមបានឲ្យដឹងថា៖
“លទ្ធផលនៃសិក្ខាសាលានេះ នឹងរួមចំណែកលើកកម្ពស់ការយល់ដឹង សមត្ថភាព រវាងភាគីពាក់ព័ន្ធនានា និងសាធារណៈជន ក៏ដូច ជារួមវិភាគទាន ក្នុងការសិក្សាស្រាវជ្រាវ និងតាក់តែងគោលនយោបាយ ដើម្បីអនុវត្តន៍រាល់គោលដៅរួមនៃតំបន់មេគង្គប្រកបដោយជោគជ័យផងដែរ“៕





