លើកកំពស់សមត្ថភាពប្រកួតប្រជែងនាំចេញសំរាប់អង្គភាពអាជីវកម្មតូចនិងមធ្យមវៀតណាម
13/06/2013 10:46
(VOV)_រដ្ឋាភិបាលស្វីសនឹងជួយឧបត្ថម្ភបណ្ដាអង្គភាពអាជីវកម្មតូចនិងមធ្យមវៀតណាមលើកកំពស់សមត្ថភាពប្រកួតប្រជែងនាំចេញ តាមរយះបណ្ដាសកម្មភាពពន្លឿនពាណិជ្ជកម្មនៅក្នុងតំបន់។ កម្មវិធីនេះត្រូវបានចាប់ផ្ដើមដាក់អោយដំណើការពីព្រឹកថ្ងៃទី ១៣ មិថុនា នៅទីស្នាក់ការនាយកដ្ឋានពន្លឿនពាណិជ្ជកម្ម ក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម។

(VOV)_រដ្ឋាភិបាលស្វីសនឹងជួយឧបត្ថម្ភបណ្ដាអង្គភាពអាជីវកម្មតូចនិងមធ្យម វៀតណាមលើកកំពស់សមត្ថភាពប្រកួតប្រជែងនាំចេញ តាមរយះបណ្ដាសកម្ម ភាពពន្លឿនពាណិជ្ជកម្មនៅក្នុងតំបន់។ កម្មវិធីនេះត្រូវបានចាប់ផ្ដើមដាក់អោយដំ ណើ ការពីព្រឹកថ្ងៃទី ១៣ មិថុនា នៅទីស្នាក់ការនាយកដ្ឋានពន្លឿនពាណិជ្ជកម្ម ក្រសួង ឧស្សាហ ពាណិជ្ជកម្មវៀតណាម។ កម្មវិធីនេះបានអូសបន្លាយក្នុងរយះ ពេល៤ឆ្នាំ ជាមួយចំណាយចំនួនជិត៣លាន៩០០ពាន់ដុល្លារអាមេរិក។ គោល ដៅ នៃកម្មវិធីនេះគឺសមដៅលើកកំពស់សមត្ថភាពប្រកួតប្រជែងនាំចេញ របស់ បណ្ដាអង្គភាពអាជីវកម្មតូចនិងមធ្យមវៀតណាម។ តាមនោះ ជំរុញការបង្កើនតំលៃ ប្រាក់ពាណិជ្ជកម្មនាំចេញ និងអភិវឌ្ឍន៍បណ្ដាផ្នែកនាំចេញស្នូលរបស់វៀតណាម។ ជាក់ស្ដែងគឺ លើកកំពស់សមត្ថភាពទាក់ទងនឹងសេវាកម្មជួយឧបត្ថម្ភសេវាកម្មជួយ ឧបត្ថម្ភអភិវឌ្ឍន៍ពាណិជ្ជកម្ម របស់អង្គភាពអាជីវកម្មតូចនិងមធ្យម បង្កើតបរិយា កាសគោលនយោបាយពាណិជ្ជកម្មងាយស្រួលសំរាប់សកម្មភាពនាំចេញរបស់អង្គភាពអាជីវកម្មតូចនិងមធ្យម…។ល។ ថ្លែងមតិនៅក្នុងឱកាសនេះ លោកស្រី Brigitte Bruhin នាយិការងទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការិយាល័យសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចស្វីស នៃស្ថានទូតស្វីសប្រចាំនៅវៀតណាម បានចាត់ទុកថា÷ការរួមវិផាគទានរបស់បណ្ដាអង្គភាពអាជីវកម្មតូចនិងមធ្យមចូល ក្នុងកំណើនសេដ្ឋកិច្ចវៀតណាមត្រូវបានកើនឡើងពីមួយថ្ងៃ១ទៅមួយថ្ងៃ។ កម្មវិធី ជួយឧបត្ថម្ភបច្ចេកទេសរបស់រដ្ឋាភិបាលស្វីសនឹងរួមចំណែកជួយឧបត្ថម្ភបណ្ដា អង្គភាពអាជីវកម្មតូចនិងមធ្យមវៀតណាមលើកកំពស់សមត្ថភាពនាំចេញប្រកប ដោយប្រសិទ្ធិភាព៕ លើកកំពស់សមត្ថភាពប្រកួតប្រជែងនាំចេញសំរាប់អង្គភាពអាជីវកម្មតូចនិងមធ្យមវៀតណាម
Related






