លើកកំពស់ថែមទៀតតម្លៃនៃសកម្មភាពយុវជនស្ម័គ្រចិត្ត
21/03/2017 10:41
(VOVworld)-នាព្រឹកថ្ងៃទី២១មិនានៅទីក្រុងហាណូយ លេខាទី១នៃមជ្ឈឹមសម្ព័ន្ធយុវ ជន លោក Le Quoc Phong បានអញ្ជើញជួបសន្ទនា Online

លេខាទី១នៃមជ្ឈឹមសម្ព័ន្ធយុវ ជន លោក Le Quoc Phong បានអញ្ជើញជួបសន្ទនា Online ជាមួយសមាជិកសម្ព័ន្ធ យុវជននិងនិស្សិតក្នុងនិងក្រៅប្រទេស (រូបថតៈ http://doanthanhnien.vn) (VOVworld)-នាព្រឹកថ្ងៃទី២១មិនានៅទីក្រុងហាណូយ លេខាទី១នៃមជ្ឈឹមសម្ព័ន្ធយុវ ជន លោក Le Quoc Phong បានអញ្ជើញជួបសន្ទនា Online ជាមួយសមាជិកសម្ព័ន្ធ យុវជននិងនិស្សិតក្នុងនិងក្រៅប្រទេសក្រោមប្រធានបទ “យុវជនឈានមុខ ស្ម័គ្រចិត្ត និងមានគំនិតច្នៃប្រឌិតក្នុងការកសាងនិងការពារមាតុប្រទេស”។ លោក Le Quoc Phong បានចាត់ទុកថា៖ “ខណៈពេលដែលបានចូលរួមចលនាយុវជនស្ម័គ្រចិត្តនោះ ស្មារតីបម្រើការងារ ជាចំណុចសំខាន់ក្នុងសកម្មភាពរបស់យុវជន។ ការងារចាត់ចែងក៏ដូចជាការងារត្រៀម រៀបចំនឹងត្រូវបានដំណើរការកាន់តែហ្មត់ចត់ជាង សមស្របទៅនឹង ស្ថានភាពជាក់ ស្តែងនៃតំបន់នីមួយៗនិងកិច្ចការនីមួយៗ។ តាមរយៈនោះនឹងជំនេះពុះពារបានល្អលើ ចំណុចអន់ខ្សោយ។ ពីនោះនាំចលនាស្ម័គ្រចិត្តឲ្យទទួលបានលទ្ធផលល្អប្រសើរពី មួយថ្ងៃទៅមួយថ្ងៃ”៕
Related






