លើកកំពស់តួនាទីរបស់រដ្ឋសភាក្នុងកិច្ចការពារសិទ្ធិកុមារនិងបញ្ហាអាហាររូបត្ថម្ភដើម្បីការអភិវឌ្ឍន៍
02/04/2015 10:30
(VOVworld) - ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភា វៀតណាមលោក Uong Chu Luu បានសង្កត់ធ្ងន់ថា រដ្ឋ សភាជា ស្ថាប័នមានតួនាទីដ៏សំខាន់ក្នុងកិច្ចការពារ សិទ្ធិកុមារនិងជាស្ថាប័នឃ្លាំមើលនិងជំរុញ រដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយច្បាប់

(VOVworld) - នាព្រឹកថ្ងៃទី២ មេសា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការកិច្ចការ បរទេសនៃរដ្ឋសភាវៀតណាម បានសហការជាមួយមូលនិធិកុមារជំទង់អ.ស.ប (UNICEF) និងអង្គការចិញ្ចឹមបីបាច់និងអភិវឌ្ឍន៍ រៀបចំសិក្ខាសាលាអំពីតួនាទីរបស់ រដ្ឋសភា ក្នុងកិច្ចការពារសិទ្ធិកុមារនិងបញ្ហាអាហាររូបត្ថម្ភដើម្បីការអភិវឌ្ឍន៍។ថ្លែង មតិនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានសង្កត់ធ្ងន់ ថា រដ្ឋសភាជា ស្ថាប័នមានតួនាទីដ៏សំខាន់ក្នុងកិច្ចការពារសិទ្ធិកុមារនិងជាស្ថាប័ន ឃ្លាំមើលនិងជំរុញ រដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយច្បាប់ ព្រមទាំងផ្ទៀង ស្ដាប់មតិ របស់ប្រជាជនអំពីរាល់គោលនយោបាយដែលបានអនុវត្តផងដែរ។ លោក Uong Chu Luu ថ្លែងមតិនៅសិក្ខាសាលានេះ “ក្នុងវិស័យការពារសិទ្ធិកុមារ រដ្ឋសភាវៀតណាមបានចេញផ្សាយច្បាប់ស្ដីពីកិច្ចគាំ ពារ ថែទាំនិងអប់រំកុមារ សន្យាបន្តកសាងនិងសុក្រិតប្រព័ន្ធច្បាប់និងឃ្លាំមើលការ អនុវត្ត គោលនយោបាយទាក់ទិនដល់កិច្ចការពារនិងជំរុញសិទ្ធិកុមារ។នាពេល ខាងមុខនេះ វៀតាណាមនឹងបង្កើតតុលាការសំរាប់គ្រួសារនិងអនីតិជននៅ តុលាការ ប្រជាជនថ្នាក់ខែត្រនិងថ្នាក់ស្រុក។នេះជាបទបញ្ញាត្តិសំដៅការពារ សិទ្ធិកុមារយ៉ាងល្អជាង។” នៅសិក្ខាសាលានេះ បណ្ដាតំណាងក៏បាននាំចេញ ដំណោះស្រាយដ៏ខ្លាំងក្លា សំដៅកែ លំអរគោលនយោបាយជួយឧបត្ថម្ភសំរាប់ អាហាររូបត្ថម្ភនិងការអភិវឌ្ឍន៍របស់កុមារផងដែរ៕
Related
More




