VOV WorldVOV World
លោក Boris Johnson មិនចូលរួមការប្រណាំងធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេសទេ
01/07/2016 07:16
(VOVworld) – នាថ្ងៃទី ៣០ មិថុនា អតីតាអភិបាលក្រុង ឡុង លោក Boris Johnson បាន ប្រកាសដោយចៃដន្យមិន ចូលរួមការប្រណាំងធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស បន្ទាប់ពី លោក David Cameron លាលែងពីដំណែងឡើយ។
លោក Boris Johnson មិនចូលរួមការប្រណាំងធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេសទេ
លោក Boris Johnson មិនចូលរួមការប្រណាំងធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេសទេ (Image: VNA) (VOVworld) – នាថ្ងៃទី ៣០ មិថុនា អតីតាអភិបាលក្រុងឡុង លោក Boris Johnson  បាន ប្រកាសដោយចៃដន្យមិនចូលរួមការប្រណាំងធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ អង់គ្លេសបន្ទាប់ពី លោក  David Cameron លាលែងពីដំណែងឡើយ។ ថ្លែងមតិនៅ ទីក្រុងឡុង អ្ននយោបាយរបស់គណៈបក្សអភិរក្សនិយមបានឲ្យដឹងថា៖ សេចក្តី សម្រេចពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពីលោកពិគ្រោះយោបល់ជាមួយ បណ្ដាសហសេវិក​ដោយឈរលើការវាយតំលៃ​ក្នុង ស្ថានភាពជាក់ស្តែង ហើយ​សម្ព័ន្ធ មិត្តជិតស្និតរបស់លោកក្នុងភាគីគាំទ្រ  Brexit គឺរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌អង់គ្លេស  លោក  Michael Gove  បានប្រកាសនឹងចុះឈ្មោះក្នុងការបោះ ឆ្នោតអ្នកបន្ត លោក David Cameron។ រហូតមកដល់ពេលនេះ​ រដ្ឋមន្ត្រីក្រសូងយុត្តិធម៌ លោក Michael Gove   និងរដ្ឋមន្ត្រីមហាផ្ទៃ លោកស្រី Theresa May​ គឺជាបេក្ខជនលេច ធ្លោបជាង គេក្នុងការប្រណាំងដណ្តើមដំណែងធ្វើជានាយករដ្ឋមន្ត្រីរបស់អង់គ្លស។​ សេចក្តីសម្រេចរបស់ លោក  Boris Johnson អាចបង្កលក្ខណៈងាយស្រួលសំរាប់ លោកស្រី Theresa May៕